TNAOT News

· 03-15

ឯកឧត្តម នេត្រ ភក្ត្រា ស្នើឲ្យទប់ស្កាត់ការចែករំលែកបទចម្រៀងដែលមានខ្លឹមសារ«អាសអាភាស មិនសមរម្យ»

#NEW NEWS# #ឯកឧត្តម នេត្រ ភក្ត្រា# #សង្គម# #បទចម្រៀង# #ព័ត៌មានសង្គម#

2068

តាមរយៈសារពីទំព័រហ្វេសប៊ុក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រសួងពាក់ព័ន្ធ និងស្ថាប័នមានសមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវដើម្បីចាត់វិធានការបន្តចំពោះបទចម្រៀងដែលមានខ្លឹមសារ«អាសអាភាស មិនសមរម្យ»ដែលបង្កើតឡើងដោយបញ្ញាសប្បនិម្មិត AI ។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្គត់ធ្ងន់ថា៖ «ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ខ្ញុំសង្កេតឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក បងប្អូនមួយចំនួនបានស៊ែរ និងបានប្រើប្រាស់បទចម្រៀងដែលមានខ្លឹមសារ«អាសអាភាស មិនសមរម្យ»។ តាមការស្រាវជ្រាវបឋម បទចម្រៀងនេះត្រូវបានបង្កើតឡើងដោយបញ្ញាសប្បនិម្មិត AI ដែលសង្ស័យចេញពីគណនីឈ្មោះ BLUE PRINT។ បច្ចុប្បន្ននេះ ក្រសួងពាក់ព័ន្ធនិងស្ថាប័នមានសមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវដើម្បីចាត់វិធានការបន្ត។ ដូច្នេះ ខ្ញុំសូមសំណូមពរដល់បងប្អូនកុំចែករំលែកបន្ត និងចូលរួមទប់ស្កាត់ការចែករំលែកខ្លឹមសារដែលប្រាស់ចាកក្រមសីលធម៌ និងមានលក្ខណៈចំអេះចំអាស់ អាសអាភាស។ សូមអរគុណចំពោះកិច្ចសហការ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)