TNAOT News

· ម្សិលមិញ

ទុក្ខផ្ទួនៗ! ឪពុកតារាកំប្លែង នាយក្រិន បានទទួលមរណភាព ស្របពេលនាយក្រិនផ្ទាល់ក៏ឈឺធ្ងន់កំពុងព្យាបាលនៅមន្ទីរពេទ្យ

#Social Life# #នាយក្រិន# #សង្គម# #ព័ត៌មានសង្គម#

2014

បណ្ដាអ្នកគាំទ្របានបង្ហាញអារម្មណ៍រន្ធត់ចិត្ត និងសោកស្ដាយ បន្ទាប់ពីទទួលបានដំណឹងមរណភាពឪពុកតារាកំប្លែងនាយក្រិន ស្របពេលដែលនាយក្រិនផ្ទាល់ក៏កំពុងឈឺធ្ងន់មានជំងឺរលាកស្រោមខួរធ្ងន់ធ្ងរត្រូវសម្រាក់ព្យាបាល និងតាមដាននៅឯមន្ទីរពេទ្យកាល់ម៉ែត្រ ដោយដំណឹងមួយនេះ នាយក្រិន នៅមិនទាន់ជ្រាបនៅឡើយ ខណៈ អ្នកនាង ប្រិមប្រិយ និងមនុស្សជុំវិញបារម្ភពីសុខភាព​ខ្លាចមានការតក់ស្លុត។

នេះបើយោងតាមសំណេររបស់ លោក សាវិន ហ្វីលីព បានរៀបរាប់ឲ្យដឹងថា៖ «ទុក្ខជាន់ទុក្ខ ! ខណៈនាយក្រិនកំពុងមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរនិងស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត្រនោះ ព្រឹកនេះថ្ងៃទី១៤មិនានេះឪពុករបស់នាយក្រិនដែលមានជំងឺសួតធ្ងន់ធ្ងររាប់សិបឆ្នាំមកហេីយដែរនោះបានលាចាកលោកនៅវេលាម៉ោង ១០និង២០នាទី បាត់ទៅហេីយ។ ឪពុកនាយក្រិន ឈ្មោះ ទេស ភឺន អាយុ ៨៥ឆ្នាំ ចំណែកឯម្ដាយនាយក្រិនបានចែកឋានយូរឆ្នាំមកហេីយ។ អ្នកនាង ប្រឹមប្រិយ បានបញ្ជាក់មកខ្ញុំនៅពេលនេះថាក្រុមហ៊ុន Pocari Sweat នឹងរ៉ាប់រងលេីការចំណាយទាំងស្រុងរបស់នាយក្រិននៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រនិងរ៉ាប់រងលេីការចំណាយទាំងអស់លេីការធ្វេីបុណ្យសពរបស់ឪពុកនាយក្រិននៅភូមិស្លក្រាម ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ផងដែរ»៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស