TNAOT News
· 7ម៉ោងមុន
សម្ពាធទីផ្សារសកលបណ្ដាលមកពីការប៉ះទង្គិចគ្នានៅតំបន់មជ្ឈិមបូព៌ា ធ្វើឱ្យប្រែប្រួលនៃតម្លៃជីកសិកម្ម
#NEW NEWS# #ជីកសិកម្ម# #សង្គម# #ព័ត៌មានសង្គម#
1655
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក ដើម្បីវាយតម្លៃស្ថានភាពនៃការផ្គត់ផ្គង់ និងការប្រែប្រួលនៃតម្លៃជីកសិកម្ម ក្នុងបរិបទនៃសម្ពាធទីផ្សារសកលបណ្ដាលមកពីការប៉ះទង្គិចគ្នានៅតំបន់មជ្ឈិមបូព៌ា។
អង្គប្រជុំនៅសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានពិនិត្យឃើញថា នៅកម្ពុជានឹងមិនខ្វះខាតជី ថ្នាំសម្រាប់ផ្គត់ផ្គង់លើវិស័យកសិកម្មនោះទេ ប៉ុន្តែសម្ពាធទីផ្សារសកលបណ្តាលមកពីការប៉ះទង្គិចគ្នានៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យថ្លៃកើនឡើង។ 
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឱ្យអ្នកផ្គត់ផ្គង់ជី ថ្នាំសម្រួលតម្លៃឱ្យស្ថិតក្នុងកម្រិតសមរម្យជូនកសិករអាចទទួលយកបានសម្រាប់យកទៅប្រើប្រាស់នៅរដូវបង្កបង្កើនផលខាងមុខ។
ជីកសិកម្មសំដៅលើអង្គធាតុប្រើប្រាស់ក្នុងដី ឬលើរុក្ខជាតិដោយផ្ដល់នូវសារធាតុចិញ្ចឹមមួយ ឬច្រើន ដើម្បី ជំរុញនូវបណ្ដូរកម្មគីមីដែលជួយទ្រទ្រង់ដើម្បីធ្វើឲ្យប្រសើរដល់ការលូតលាស់ ឬទិន្នផលទាំងបរិមាណ និងគុណភាពនៃដំណាំ។ ជីកសិកម្មត្រូវបានបែងចែកជា៖ ជីអសរីរាង្គ ឬជីគីមី ជីសរីរាង្គ ជីជីវសាស្រ្ត ជីកែលំអគុណភាពដី និងជីវត្ថុធាតុដើម៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)