TNAOT News
· ម្សិលមិញ
អាជ្ញាធរវៀតណាមរកឃើញសាច់ផាត់ជិត ២ តោន និងអាហារសម្រន់រាប់រយកញ្ចប់ដែលមិនស្គាល់ប្រភពដើម
#អាជ្ញាធរ# #អាហារសម្រន់# #NEW NEWS# #ព័ត៌មាន# #សាច់ផាត់# #វៀតណាម# #ព័ត៍មានអន្តរជាតិ#
2068
ផលិតផលអាហារស្ងួតជិត ២ តោន រួមទាំងសាច់មាន់សម្ងួត សាច់ជ្រូកផាត់ និងអាហារសម្រន់ជាច្រើនប្រភេទដែលគ្មានស្លាកសញ្ញា និងប្រភពដើម ត្រូវបានអាជ្ញាធររឹបអូសនៅក្នុងខេត្តថាញ់ហ័រ ប្រទេសរៀតណាម។ នៅថ្ងៃទី ១២ ខែមីនា នគរបាលខេត្តថាញ់ហ័របានប្រកាសថា ខ្លួនបានត្រួតពិនិត្យក្រុមហ៊ុន និងអាជីវកម្មមួយនៅក្នុងសង្កាត់ហាក់ថាញ់ ដោយរឹបអូសផលិតផលរាប់រយមុខ រួមជាមួយសាច់មាន់ និងសាច់ជ្រូកផាត់ជិត ២ តោនដែលមិនស្គាល់ប្រភពដើម។ 

ក្នុងអំឡុងពេលត្រួតពិនិត្យ អាជ្ញាធរបានរកឃើញថា អាជីវកម្មទាំងនេះកំពុងលក់ទំនិញស្ងួត អាហារសម្រន់ និងគ្រឿងផ្សំភេសជ្ជៈជាច្រើនប្រភេទ ដែលមិនគោរពតាមបទប្បញ្ញត្តិទាក់ទងនឹងប្រភពដើម និងកាលបរិច្ឆេទផុតកំណត់។ ក្រុមការងារបានរឹបអូសទំនិញរំលោភបំពានទាំងអស់ រួមទាំងអាហារសម្រន់វេចខ្ចប់ចំនួន ៦០០ មុខ ដូចជាពោតហឹរ, សាច់មាន់ស្ងួត,នំប៉័ងបំពង និងគ្រឿងផ្សំសម្រាប់ធ្វើអាហារសម្រន់ដូចជាម្សៅទឹកដោះគោ ស្ករត្នោត និងទឹកដូងជាដើម។

លោកស្រី Ha Thi Thuy Van ម្ចាស់អាជីវកម្មបាននិយាយថា សាច់មាន់ និងសាច់ជ្រូកផាត់ទាំងនេះត្រូវបានទិញពីប្រភពផ្សេងៗនៅក្នុងទីផ្សារ។ លោកស្រីក៏បានទទួលស្គាល់ផងដែរថា ក្នុងចំណោមផលិតផលអាហារដែលរឹបអូសមានការលាយសាច់មាន់ជាមួយសាច់ជ្រូកផាត់លក់បន្តដើម្បីទទួលបានប្រាក់ចំណេញខ្ពស់។ អាជ្ញាធរព្រមានថា ផលិតផលអាហារស្ងួតដែលមិនមានការគ្រប់គ្រង ជារឿយៗមានផ្ទុកបាក់តេរី ផ្សិត និងសារធាតុរក្សាទុកលើសពីកម្រិត ។ អ្នកប្រើប្រាស់ត្រូវបានណែនាំឱ្យទិញតែផលិតផលដែលមានស្លាកសញ្ញាពេញលេញ និងកាលបរិច្ឆេទផុតកំណត់ពីក្រុមហ៊ុនដែលមានស្តង់ដារត្រឹមត្រូវ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)