TNAOT News
· 2ម៉ោងមុន
ក្រសួងពាណិជ្ជកម្ម រកឃើញមានស្ថានីយ៍ ដេប៉ូ និងអនុស្ថានីយ៍លក់រាយប្រេងឥន្ធនៈជិត២,០០០កន្លែង បិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក
#ប្រេងឥន្ធនៈ# #ស្ថានីយ៍# #ក្រសួងពាណិជ្ជកម្ម# #បណ្ដោះអាសន្ន# #សង្គម# #ព័ត៌មានសង្គម#
656
នៅទូទាំងប្រទេសកម្ពុជា មានស្ថានីយ៍ប្រេងឥន្ធនៈប្រតិបត្តិការអាជីវកម្មជាង៦,៣០០កន្លែង។ ប៉ុន្តែ គិតត្រឹមយប់ថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២៦ មានស្ថានីយ៍ ដេប៉ូ និងអនុស្ថានីយ៍ប្រតិបត្តិការលក់រាយប្រេងឥន្ធនៈជិត ២,០០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។
ក្នុងចំណោមស្ថានីយ៍ដែលបានបិទទ្វារនេះ ត្រូវបានសង្ស័យថា ម្ចាស់ស្ថានីយ៍រក្សាស្តុកទុក ដើម្បីលក់នៅពេលឡើងថ្លៃខ្លាំង។ បើរកឃើញមានប្រេងឥន្ធនៈស្តុកទុក មិនបញ្ចេញលក់ឱ្យប្រជាពលរដ្ឋ ស្ថានីយ៍នោះនឹងរងការពិន័យ និងបិទអាជ្ញាប័ណ្ណអាជីវកម្មទាំងស្រុង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)