TNAOT News

· 03-12

តារាចម្រៀងរ៉េប OGGolden ទម្លាក់បទចម្រៀងថ្មីដោយក្ដីនឹករលឹកក្នុងថ្ងៃកំណើត លោក Ruthko

#Social Life# #កម្សាន្ត# #តារាខ្មែរ# #OGGolden# #Ruthko#

2514

តារាចម្រៀងរ៉េប OGGolden ម្ចាស់ពានក្នុងកម្មវិធី Rapper Fighter រដូវកាលទី១ បានទម្លាក់បទចម្រៀងថ្មីមួយក្នុងថ្ងៃកំណើត​ លោក Ruthko ដោយក្ដីនឹករំលឹក ព្រមទាំងគោរពដឹងគុណចំពោះគ្រូបង្វឹក ដែលបានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់រំលងអធ្រាតឈានចូលថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។

យ៉ាងណាមិញក្នុងបទចម្រៀងមួយបទនេះ លោក OGGolden បានរៀបរាប់ពីអនុស្សាវរីព្រមទាំងបន្ទោសព្រហ្មលិខិត អបសំណេរថា៖ «រីករាយថ្ងៃកំណើតរបស់លោកគ្រូនេះជាចម្រៀងដែលខ្ញុំចង់និយាយទៅកាន់បង ប៉ុន្តែរបងអត់នៅទីនេះជាមួយប្អូន ថ្ងៃមួយខ្ញុំនឹងធ្វើអោយឈ្មោះសិស្សរបស់ កវីគោព្រៃ អស្ចារ្យគ្មានអ្វីអាចកាត់ថ្លៃបាន។ 

ចុងក្រោយខ្ញុំចង់អគុណបងសម្រាប់ការបង្រៀនអោយក្មេងម្នាក់នេះ អោយបានឃើញពីអ្វីដែលក្មេងម្នាក់នេះចង់បាន អគុណបងខ្លាំងណាស់ ចម្រៀងមួយបទនេះខ្ញុំធ្វើជូនបងទាំងទឹកភ្នែក, ខ្ញុំពិតជាចង់ជួបបងណាស់ បើជាតិក្រោយមានសំណាងខ្ញុំសូមធ្វើជាសិស្សរបស់បងម្ដងទៀត»។

យ៉ាងណាមិញ ក្នុងថ្ងៃកំណើត លោក Ruthko ឆ្នាំនេះ យើងសង្កេតឃើញថាបណ្ដាមិត្តរួមអាជីពសិល្បៈជាច្រើន បានបង្ហោះសំណេរអបអរថ្ងៃកំណើតជាហូរហែរ បើទោះជាគ្មានវត្តមានលោកបន្តទៀតក៏ដោយ តែគ្រប់គ្នានៅតែចង់ចាំព្រមទាំងនឹករំលឹកផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស