TNAOT News
· ម្សិលមិញ
ស្លុតចិត្ត! ផ្ទះមួយកន្លែងធ្លាក់ដំបូងប្លង់សេបន្ទប់គេងទាំងដុំៗ តែសំណាងល្អមិនមានអ្នករងរបួស
#Social Life# #ទិញផ្ទះ# #សង្គម# #ព័ត៌មានសង្គម#
2154
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងពេញបណ្ដាញសង្គម ដោយនាពេលថ្មីៗនេះមានការស៊ែររំលែកតៗគ្នានៅហេតុការណ៍ធ្លាក់ប្លង់សេដំបូងទាំងដុំធំនៅក្នុងបន្ទប់គេង តែយ៉ាងណាមិញសំណាងល្អមិនបានបង្កឲ្យមានអ្នកគ្រោះថ្នាក់រងរបួសនោះឡើយ ខណៈម្ដាយតក់ស្លុតចិត្តខ្លាំង ដោយសារតែបន្ទប់នេះកូនៗរបស់គាត់គេងជារៀងរាល់ថ្ងៃតែចៃដន្យធ្លាក់ចំពេលមិនមានមនុស្សនៅ ក៏មិនបណ្ដាលឲ្យមានអ្នករងរបួសនោះឡើយ នេះចាត់ទុកជាសារដាស់តឿនចំពោះបងប្អូនប្រជាពលរដ្ឋគួរតែប្រុងប្រយ័ត្នពិនិត្យមើលឲ្យបានល្អិតល្អន់មុនសម្រេចចិត្តទិញ ក៏ដូចជាសាងសង់ផ្ទះ ត្រូវជ្រើសរើសជាងដែលមានជំនាញ និងទំនួសខុសត្រូវខ្ពស់។

យ៉ាងណាមិញបើយោងតាមការបង្ហោះរបស់ដែលម្ចាស់លំនៅដ្ឋានមានគណនីឈ្មោះ Mak Yana Fashion យើងសង្គេតឃើញថាមានអ្នកចូលទៅស៊ែរចែករំលែកយ៉ាងច្រើន ដោយគ្រប់គ្នាបង្ហាញការហួសចិត្ត ព្រមទាំងវែកញែកព្រោងព្រាត ចំពោះគុណភាពសំណង់ហាក់មិនមានទំនួសខុសត្រូវសាងសង់មិនរឹងមាំ បណ្ដាលឲ្យមានរឿងនឹកស្មានមិនដល់កើតឡើង ក្នុងនោះក៏មានអ្នកខ្លះទៀតលើកឡើងតាមការយល់ឃើញចំពោះសំណង់បុរីមួយចំនួន ដោយទទូចស្មើសុំឲ្យបង្កើនការយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពរបស់អតិថិជនផង។

សូមបញ្ជាក់ផងដែរថា ចំពោះករណីនេះមហាជនជាច្រើនបានខមិនសួរចង់ដឹងថាជាផ្ទះនៅក្នុងបុរីមួយណា ខណៈភាគីខាងម្ចាស់ផ្ទះមិនបានបញ្ជាក់ថា ផ្ទះខ្លួនជាប្រភេទផ្ទះក្នុងបុរី ឬជាប្រភេទផ្ទះសាងសង់ខ្លួនឯងនោះទេ៕ អត្ថបទដោយ៖ Sun Darasy


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)