TNAOT News
· 8ម៉ោងមុន
តារាសម្ដែង សាវីន ហ្វីលីព បញ្ជាក់ពីស្ថានភាពជំងឺ នាយក្រិន ពេលនេះមេរោគបានចូលដល់ស្រោមខួរបណ្ដាលឲ្យមិនចាំអ្វីទាំងអស់
#Social Life# #នាយក្រិន# #កម្សាន្ត# #តារាខ្មែរ#
1772
តារាសម្ដែងជើងចាស់ លោក សាវីន ហ្វីលីព បញ្ជាក់ពីស្ថានភាព នាយក្រិន នាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងការព្រួយបារម្ភ ខណៈលោកបានបង្ហើបថាមេរោគបានចូលដល់ស្រោមខួរធ្វើឲ្យគាត់មិនអាចចាំអ្វីទាំងអស់សូម្បីតែខ្លួនឯង និងកូនៗរបស់ខ្លួន ដោយដំណឹងនេះធ្វើឲ្យមហាជនជាច្រើនសឹងហើយកើតក្ដីអាណិត ព្រមទាំងព្រួយបារម្ភជាខ្លាំង ដោយគ្រប់គ្នាបានបួងសួងជូនពរឲ្យឆាប់ជាសះស្បើយឡើងវិញ។
យ៉ាងណាមិញ បើយោងតាមសំណេររបស់ លោក សាវីន ហ្វីលីព បានរៀបរាប់មុននេះបន្តិចថា៖ «គ្រូពេទ្យនៅកាល់ម៉ែត្រទេីបប្រាប់ កញ្ញាប្រឹមប្រិយ ព្រឹកនេះ ថាមេរោគបានចូលដល់ស្រោមខួររបស់នាយក្រិនហេីយ គាត់មិនចាំអ្វីទាំងអស់ពេលនេះ»។
សូមបញ្ជាក់ផងដែរថា តារាកំបុ្លង នាយក្រិន មានជំងឺរលាកប្រអប់ត្រចៀកខាងឆ្វេងធ្ងន់ធ្ងរ ហេីយបង្កជាមេរោគយ៉ាងច្រេីន ដោយមេរោគទាំងនោះបានរាលដាលចូលពេញឈាមនិងដល់ខួរក្បាល ដោយមើលទៅស្ថានភាពគួរឲ្យព្រួយបារម្ភ លោក សាវីន ហ្វីលីព ក៏បានសម្រេចចិត្តបញ្ជូនពីមន្ទីរពេទ្យមួយកន្លែងក្នុងខេត្តបាត់ដំបង បន្តមកសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ ដោយក្នុងនោះមាន តារាកំប្លែង កញ្ញា ប្រឹមប្រិយ ដែលជាដៃគូកំប្លែងចាស់នៅមេីលថែយ៉ាងយកចិត្តទុកដាក់ផងដែរ៕ អត្ថបទដោយ៖ Sun Darasy


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រសួងការងារ ទទួលអំណោយជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាពីសមាគមធុរកិច្ចកូរ៉េនៅកម្ពុជាសម្រាប់ចែកជូនជនភៀសសឹក
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ ដកដង្ហើមតាមរយៈក្រដាស
អភិបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការចំពោះស្ថានីយប្រេងឥន្ធនៈណាស្តុកទុក ដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់
នាវាដឹកទំនិញថៃ ត្រូវបានបាញ់ឆេះនៅច្រកសមុទ្រHormuz

យោបល់ទាំងអស់ (0)