TNAOT News

· 2​ម៉ោង​មុន

ក្នុងរយៈពេល ១សប្តាហ៍ ដើមខែមីនា សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង៧០នាក់ បញ្ជូនទៅតុលាការ

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្មេងទំនើង#

693

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ បានឲ្យដឹងថាក្នុងរយៈពេល ១សប្តាហ៍ពេញ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបន្តប្រតិបត្តិការអនុវត្តច្បាប់ ដោយបង្ក្រាបក្មេងទំនើងបានចំនួន១៤ករណី និងបានឃាត់ខ្លួនជនបង្កសរុប៧៧នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ខណៈ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ នគរបាលជាតិ បានបង្ក្រាប ក្មេងទំនើងចំនួន១០៤ករណី ឃាត់ខ្លួនជនបង្ក៣៧៦នាក់បញ្ជូនទៅស្ថាប័នតុលាការ ដើម្បីទទួលការផ្ដន្ទាទោស។ 

បើតាមរបាយការណ៍ ប្រតិបត្តិការបង្ក្រាបក្មេងទំនើងក្នុងសប្ដាហ៍កន្លងទៅនោះ រួមមាន រាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពត កំពង់ធំ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ និងខេត្តស្វាយរៀង ខណៈក្មេងទំនើងដែលរត់គេចខ្លួនផ្សេងទៀត សមត្ថកិច្ចបាននិងកំពុងសហការស្រាវជ្រាវ ដោយប្ដេជ្ញាក្របួចកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការឱ្យបានជាដាច់ខាត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្កត់ធ្ងន់ជាថ្មីទៀតឱ្យអាជ្ញាធរមូលដ្ឋាន អនុវត្តវិធានការក្ដៅ បង្ក្រាបក្មេងទំនើងដោយគ្មានការលើកលែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈអាណាព្យាបាល ត្រូវបានសម្ដេចទទូចឱ្យយកចិត្តទុកដាក់អប់រំ និងតាមដានសកម្មភាពកូនចៅ ព្រមទាំងសហការផ្ដល់ព័ត៌មានជូនសមត្ថកិច្ច៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស