TNAOT News

· 9​ម៉ោង​មុន

ក្រសួងការបរទេស អំពាវនាវពលរដ្ឋកម្ពុជាកំពុងស្នាក់នៅតាមបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាបន្តគោរពតាមការណែនាំរបស់ប្រទេសម្ចាស់ផ្ទះ ដើម្បីសុវត្ថិភាព

#ក្រសួងការបរទេស# #NEW NEWS# #សង្គម# #ពលរដ្ឋកម្ពុជា# #ព័ត៌មានសង្គម# #តំបន់មជ្ឈិមបូព៌ា# #ស្ថានឯកអគ្គរាជទូត#

1744

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបន្តតាមដានដោយយកចិត្តទុកដាក់ និងក្តីបារម្ភបំផុត ចំពោះការវិវត្តនៃសភាពការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ ស្ថានទូតកម្ពុជាប្រចាំនៅក្នុងតំបន់នេះ បានទទួល ការណែនាំឱ្យទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ ក៏ដូចជាមួយតំណាងប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដើម្បីតាមដានអំពីសុខទុក្ខ និងសេចក្តីត្រូវការជំនួយជាយថាហេតុ ដើម្បីធានាសុខសុវត្ថិភាព របស់ពួកគេ។ តាមព័ត៌មានដែលទទួលបានក្នុងពេលថ្មីៗនេះ ប្រជាពលរដ្ឋកម្ពុជា រួមទាំងសិស្ស-និស្សិតសរុប ៥៩៥ នាក់ ដែលកំពុងស្នាក់នៅតំបន់មជ្ឈិមបូព៌ា បានរក្សាការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន និងមានសុវត្ថិភាពទាំងអស់គ្នា។ ជាថ្មីម្ដងទៀត ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវដល់ពលរដ្ឋកម្ពុជា ព្រមទាំងសិស្ស-និស្សិត ដែលកំពុងស្នាក់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់មជ្ឈិមបូព៌ា រួមមានដូចជា អ៊ីស្រាអែល កាតា គុយវ៉ែត អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងប្រទេសបារ៉ែន បន្តគោរពតាមការ ណែនាំរបស់ប្រទេសម្ចាស់ផ្ទះអំពីកិច្ចការពារសុវត្ថិភាពផ្ទាល់ខ្លួន។

ក្នុងករណីប្រជាពលរដ្ឋ ឬសិស្ស-និស្សិតកម្ពុជា ត្រូវការជំនួយផ្នែកកុងស៊ុល ឬព័ត៌មានសូមទាក់ទង មកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឬស្ថានទូតកម្ពុជា តាមទូរស័ព្ទ ដូចខាងក្រោម៖ ១. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ(នាយកដ្ឋានកុងស៊ុល) +855 12 652 497 087 999 988, ២. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសតួកគីយ៉េ + 90 534 459 9689, ៣. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសគុយវ៉ែត + 965 960 58678 និង៤. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប + 20 115 627 9999៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស