TNAOT News
· 2ម៉ោងមុន
គណៈប្រតិភូរដ្ឋសភាហុងគ្រី អញ្ជើញបំពេញទស្សនកិច្ចនៅព្រះបរមរាជវាំង និងសារមន្ទីរជាតិ ដើម្បីស្វែងយល់ពីមរតកវប្បធម៌
#គណៈប្រតិភូ# #រដ្ឋសភា# #កម្ពុជា-ហុងគ្រី# #ព្រះបរមរាជវាំង# #សង្គម# #ព័ត៌មានសង្គម#
606
គណៈប្រតិភូរដ្ឋសភាប្រទេសហុងគ្រី ដឹកនាំដោយ ឯកឧត្តម György Such អគ្គលេខាធិការរដ្ឋសភាប្រទេសហុងគ្រី និងលោកជំទាវ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញធ្វើទស្សនកិច្ចនៅព្រះបរមរាជវាំង និងសារមន្ទីរជាតិ ក្នុងរាជធានីភ្នំពេញ។នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះសម្រស់ដ៏ត្រកាលនៃស្ថាបត្យកម្មខ្មែរ ដែលមាននៅលើសំណង់នៃព្រះបរមរាជវាំង ប្រកបដោយក្បូរក្បាច់រចនាដ៏វិសេសវិសាល ដែលជាតំណាងឱ្យភាពរុងរឿងនៃរជ្ជកាលព្រះមហាក្សត្រខ្មែរ។ បន្ទាប់មក នៅសារមន្ទីរជាតិ គណៈប្រតិភូបានទស្សនា និងស្វែងយល់យ៉ាងលម្អិតនូវបុរាណវត្ថុដ៏មានតម្លៃ និងបដិមាសិល្បៈគ្រប់សម័យកាល ដែលជាភស្តុតាងសបញ្ជាក់ពីអរិយធម៌ដ៏យូរលង់ និងចំណេះដឹងផ្នែកសិល្បៈដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរផងដែរ៕















សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)