TNAOT News
· 7ម៉ោងមុន
រដ្ឋបាលខេត្តសៀមរាប ណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ឱ្យពង្រឹងតម្លាភាព និងលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម
#ស្ថានីយ៍# #NEW NEWS# #រដ្ឋបាលខេត្តសៀមរាប# #ក្រសួងពាណិជ្ជកម្ម# #សង្គម# #ស្ថានីយ៍ប្រេងឥន្ធនៈ# #ព័ត៌មានសង្គម#
1626
អភិបាលរងខេត្តសៀមរាប បានណែនាំដល់ម្ចាស់ស្ថានីយ និងដេប៉ូចែកចាយទាំងអស់ ត្រូវផ្គត់ផ្គង់ប្រេងទៅអតិថិជនឱ្យមានតម្លាភាព និងលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម ជាមួយការធានាគុណភាព បរិមាណ និងតម្លៃចំពោះអតិថិជន កុំកេងបន្លំទាំងតម្លៃ បរិមាណនិងគុណភាព ព្រោះការបន្លំទាំងនេះវានាំឱ្យប្រឈមទៅនឹងការពិន័យ និងឈានទៅដកហូតអាជីវកម្មតែម្ដង។ នេះបើតាមការលើកឡើងរបស់ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការឡើងថ្លៃ និងការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមស្ថានីយ៍ក្នុងខេត្តសៀមរាប។
លោក ឌី រ៉ាដូ បានបញ្ជាក់ថា ចំពោះករណីម្ចាស់ស្ថានីយ៍ ឬដេប៉ូចែកចាយណាដែលអស់ស្តុកប្រេងសម្រាប់ផ្គត់ផ្គង់ដល់អតិថិជន ត្រូវជូនដំណឹងមកក្រុមហ៊ុនប្រេងឥន្ទនៈ ឬអាជ្ញាធរពាក់ព័ន្ធដើម្បីសម្របសម្រួល និងចែករំលែកទៅតាមលទ្ធភាពជាក់ស្ដែង។ ប៉ុន្តែម្ចាស់ស្ថានីយ ម្ចាស់ដេប៉ូចែកចាយប្រេងទាំងអស់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមប្រកាស និងសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្ម ចៀសវាងប្រព្រឹត្តផ្ទុយដូចជាការតម្លើងថ្លៃ និងមានប្រេងក្នុងស្តុកតែមិនលក់ ដែលនាំឱ្យប្រឈមទៅនឹងការផាកពិន័យ និងទោសទណ្ឌនៃច្បាប់ជាធរមាន។
លោកអភិបាលរងខេត្ត បានជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវណែនាំបន្តដល់អាជីករ ម្ចាស់ដេប៉ូចែកចាយក្នុងមូលដ្ឋានរបស់ខ្លួន ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពនូវសេចក្ដីណែនាំ ស្ដីពីការពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម។ លើសពីនេះ អាជ្ញាធរក្រុងស្រុកត្រូវសហការជាមួយមន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែ និងថាមពល និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ អនុវត្តឱ្យបានម៉ឹងម៉ាត់ចុះត្រួតពិនិត្យស្ថានីយ៍ប្រេងឥន្ធនៈនានា លើតម្លៃលក់ខុសពីតម្លៃធម្មតា ដែលក្រសួងជំនាញបានជូនដំណឹង។
លោកក៏បានស្នើដល់អ្នកពាក់ព័ន្ធ ត្រូវរួមគ្នាពិនិត្យឱ្យបានហ្មត់ចត់ ករណីម្ចាស់ស្ថានីយ៍ផ្អាកការផ្គត់ផ្គង់ប្រឹងដល់អតិថិជន ករណីម្ចាស់ស្ថានីយ និងដេប៉ូប្រេងករណីអស់ស្តុកប្រេងឥន្ធនៈ ឬមានបំណងផ្អាកលក់ជាបណ្ដោះអាសន្ន ត្រូវជូនដំណឹងមុនយ៉ាងតិច១ថ្ងៃ ទៅអាជ្ញាធរពាក់ព័ន្ធ ព្រោះបើក្នុងករណីមិនប្រក្រតីស្ថានីយ៍មានប្រេងតែផ្អាកមិនលក់ជូនអតិថិជន គាត់នឹងប្រឈមការដកហូតអាជីវកម្មមួយជីវិត ហើយពុំទទួលបានការអនុញ្ញាតចុះបញ្ជីពាណិជ្ជកម្មផ្សេងៗឡើយ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ សំឡេងឆ្លុះត្រឡប់រវាងជញ្ជាំងថ្ម
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា
តាំងចិត្តត្រូវប្រឹង
ការមកដល់កម្ពុជានូវម៉ាសុីនបោសសម្អាតមីនយន្ត(Robot) ដែលបានស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសរួមគ្នារវាងអង្គភាពCMAC និងក្រុមហ៊ុនជប៉ុន IOS

យោបល់ទាំងអស់ (0)