TNAOT News
· ម្សិលមិញ
តម្លៃប្រេងសាំងហក់ឡើង ៨០០រៀល និងម៉ាស៊ូត ៩០០រៀល ក្នុងមួយលីត្រ
#តម្លៃប្រេងសាំង# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ហក់ឡើង#
2011
ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងថា ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយក្នុងប្រទេសកម្ពុជា សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ត្រូវបានកំណត់ស្របតាមរូបមន្តកំណត់តម្លៃដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ និងផ្អែកលើការប្រែប្រួលតម្លៃប្រេងលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
តម្លៃប្រេងកើនឡើង សម្រាប់ថ្ងៃទី១១ ដល់ទី១៣ ខែមីនា ឆ្នាំ២០២៦ តម្លៃលក់រាយប្រេងឥន្ធនៈដែលត្រូវអនុវត្តនៅកម្ពុជា ប្រេងសាំងធម្មតា ៥ ២០០ រៀល/លីត្រ ឡើង ៨០០រៀលនិងប្រេងម៉ាស៊ូត ៦ ០៥០ រៀល/លីត្រ ឡើង ៩០០រៀល។
ការកំណត់តម្លៃនេះ យោងតាមប្រកាសអន្តរក្រសួងចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។
ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈចំនួន ៦,៥ សេនដុល្លារ/លីត្រ តាមគោលការណ៍ដែលបានដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ក្នុងនីតិកាលទី៦ នៃរដ្ឋសភា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Flying Tigers Permanent Exhibition Opens "My Father Was My Hero Too"
បារាំងប្ដេជ្ញាបន្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេចធិបតី មិនបានបង្ហោះសារពន្យារពេលចរចាព្រំដែនដូចការផ្សាយរបស់ថៃ
[ភាគទី 28] ឆ្នាំ Guilin របស់អ្នកនិពន្ធទំនុកច្រៀងនៃរឿង "The Newspaper Boy's Song"

យោបល់ទាំងអស់ (0)