TNAOT News
· 03-11
ខេត្តកណ្ដាល មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ បិទបណ្តោះអាសន្នចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុក
#ប្រទេសកម្ពុជា# #ខេត្តកណ្ដាល# #សង្គម# #ស្ថានីយ៍ប្រេងឥន្ធនៈ# #ព័ត៌មានសង្គម# #ដេប៉ូ#
1687
នៅថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៦ មុនកែប្រែតម្លៃប្រេងឥន្ធនៈ ក្រុមមន្ត្រីជំនាញ បានចុះពិនិត្យតាមស្ថានីយ និងដេប៉ូ ចំនួន ៤៨ទីតាំងដែលនៅក្នុងខេត្តកណ្តាល ក្នុងនោះមានដេប៉ូបិទ ចំនួន ៣២ទីតាំង ដោយមូលហេតុ អស់ស្តុកប្រេង។ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រោយកែប្រែតម្លៃប្រេងឥន្ធនៈថ្មី ក្រុមការងារបានចុះពិនិត្យតាមស្ថានីយ និងដេប៉ូ ចំនួន ២៥០ទីតាំង ក្នុងនោះមានដេប៉ូបិទ ចំនួន ២៦ទីតាំង ដោយមូលហេតុ អស់ស្តុកប្រេង និងកម្មង់ មកមិនទាន់បាន។ ស្ថានភាពសន្និធិស្តុកប្រេងឥន្ធនៈ រួមមាន៖
សម្រាប់ស្ថានីយ (មាន១៣ទីតាំង)៖ សាំងនៅមានស្តុក ចន្លោះពី ១៥ ០០០លីត្រ ទៅ ២០ ០០០លីត្រម៉ាស៊ូតនៅមានស្តុក ចន្លោះពី ៨ ០០០លីត្រ ទៅ ១០ ០០០លីត្រ។, សម្រាប់ដេប៉ូ (មាន១៣៧ទីតាំង)៖ សាំងនៅមានស្តុក ចន្លោះពី ២ ០០០លីត្រ ទៅ ៤ ០០០លីត្រ ម៉ាស៊ូតនៅមានស្តុក ចន្លោះពី ២ ០០០លីត្រ ទៅ ៣ ០០០លីត្រ។ ជាមួយគ្នានេះក្រុមមន្ត្រីជំនាញក៏បានណែនាំ និងផ្សព្វផ្សាយខ្លឹមសារ តម្រូវឲ្យអនុវត្តថ្លៃលក់តាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម និង មិនអនុញ្ញាតឱ្យបិទបណ្តោះអាសន្ន បើមានស្តុកប្រេងឥន្ធនៈ ព្រមទាំងមិនអនុញ្ញាតលក់ តាមប៊ីដុងផងដែរ៕ 





សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)