TNAOT News

· ម្សិលមិញ

តារាចម្រៀង រ៉ន ចាន់ឌីន បង្ហោះសំណេរទាមទាររកយុត្តិធម៍ ខណៈប្អូនប្រុសរៀនថ្នាក់មត្តេយ្យត្រូវក្មេងដទៃព្រួតគ្នាវាយធ្វើបាប

#Social Life# #អំពើហិង្សា# #រ៉ន ចាន់ឌិន# #កម្សាន្ត# #តារាខ្មែរ#

2059

តារាចម្រៀង រ៉ន ចាន់ឌីន អតីតបេក្ខភាពប្រលងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១ បានបង្ហោះសំណេរមួយរៀបរាប់ពីបញ្ហាដែលបានជួបប្រទះនូវរឿងនឹកស្មានមិនដល់ ព្រមទាំងទាមទាររកយុត្តិធម៌ ខណៈប្អូនប្រុសជាទីស្រលាញ់អាយុទើបតែ 5ឆ្នាំ រៀនថ្នាក់មតេ្តយ្យត្រូវបានក្មេងៗដទៃព្រួតគ្នាវាយធ្វើបាបរងរបួសពេញខ្លួន ដល់ថ្នាក់ប៉ះពាល់អារម្មណ៍លែងហ៊ានទៅសាលារៀន។

ដោយក្នុងសំណេររបស់ តារាចម្រៀង រ៉ន ចាន់ឌីន បានរៀបរាប់កាលពីថ្ងៃទី០៩ ខែមីនា នេះថា៖ «ក្មេង6/7ឆ្នាំ ចិត្តសាហាវព្រៃផ្សៃ ព្រួតគ្នាវាយក្មេងអាយុ5ឆ្នាំនៅសាលារៀន ថ្នាក់មតេយ្យ ត្រឹមជាកូនសិស្សផ្ញេីរ 2/3នាក់ព្រួតវាយគ្នាម្នាក់ចាប់ដៃទៅក្រោយដូចអ្នកទោស គ្រាន់ឮដំណឹង ភ្លាម ខ្លោចចិត្តចង់ប្រេះទ្រូងហេីយមិនមែនម្តងទេលេីកទីមួយចង់បាក់ខ្ទង់ច្រមុះ មកលេីកនេះព្រួតគ្នារបួសពេញខ្លួន ក្មេងមានចិត្តសាហាវបែបនេះជាកំហុសអ្នកណា ជួយរកយុត្តិធម៍អោយប្អូនខ្ញុំផង គ្នាតក់ស្លុតខ្លាចលែងហ៊ានទៅសាលាហេីយ​»។

សូមបញ្ជាក់ផងដែរថា ជុំវិញនៅរឿងរ៉ាវនេះ តារាចម្រៀង រ៉ន ចាន់ឌីន នៅមិនទាន់បញ្ជាក់ថាជាសាលារៀនមានឈ្មោះអ្វីនោះទេ ខណៈអាណាព្យាបាលផ្សេងៗទៀតកំពុងមានការព្រួយបារម្ភចំពោះកូនតូចៗដែលនៅសិក្សាតាមបណ្ដាសាលាផ្សេងៗផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស