TNAOT News

· 16​ម៉ោង​មុន

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នឹងទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរីរយៈពេលពីរថ្ងៃ

#ក្រសួងការបរទេស# #ប្រទេសកម្ពុជា# #NEW NEWS# #សង្គម# #ប្រទេសសិង្ហបុរី# #ព័ត៌មានសង្គម# #ទស្សនកិច្ចផ្លូវការ#

1626

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគីស្សណាន់ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ សិង្ហបុរី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ន ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១០ដល់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត វីវៀន បាឡាគីស្សណា រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ កិច្ចពិភាក្សារបស់ប្រមុខការទូតទាំងពីរនឹងផ្តោតលើការ ជំរុញទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងកក់ក្តៅ តាមរយៈការស្វែងរកវិស័យថ្មីៗដែលមានសក្តានុពលសម្រាប់ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ។

ទស្សនកិច្ចផ្លូវការនេះបញ្ជាក់យ៉ាងមុតមាំអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសទាំងពីរ ហើយបង្ហាញអំពីការប្តេជ្ញាចិត្តរួម និងទស្សនវិស័យឆ្ពោះទៅមុខ សំដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅកាន់ កម្រិតថ្មី ដោយប្រែក្លាយប្រទេសទាំងពីរ ទៅជាដៃគូល្អក្នុងការចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព យូរអង្វែងនៅក្នុងតំបន់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស