TNAOT News
· ម្សិលមិញ
សក្តានុពលធម្មជាតិដ៏មហិមានៃខេត្តស្ទឹងត្រែង ក្លាយជាគោលដៅទេសចរណ៍ដ៏ល្អឯកមួយ ដែលមិនគួរឱ្យខកខានក្នុងការមកកម្សាន្ត
#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ខេត្តស្ទឹងត្រែង#
1839
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានលើកឡើងថា សក្តានុពលធម្មជាតិដ៏មហិមានៃខេត្តស្ទឹងត្រែង បានធ្វើឱ្យខេត្តស្ទឹងត្រែង ក្លាយជាគោលដៅទេសចរណ៍ដ៏ល្អឯកមួយ ដែលមិនគួរឱ្យខកខានក្នុងការមកកម្សាន្ត និងទស្សនា។
ឯកឧត្តម ហួត ហាក់ រួមជាមួយឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ជិះស៊ីក្លូនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមពាក្យស្លោក៖ ផ្តល់ក្តីសង្ឃឹមដល់ស៊ីក្លូកម្ពុជា ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ និងដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរួមគ្នា ក្រោមប្រធានបទ៖ «ស្ទឹងត្រែងលើសពីទន្លេ, លើសពីធម្មតា» នេះសបញ្ជាក់ឱ្យឃើញពីខេត្តស្ទឹងត្រែងមានសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ ប្លែក និងសម្បូរបែប ព្រមទាំងដើម្បីជួយគាំទ្រដល់សមាគមស៊ីក្លូកម្ពុជាទៀតផង។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់បន្ថែមថា សកម្មភាពដែលមានភាពប្រទាក់ក្រឡាគ្នានេះ គឺជាយុទ្ធសាស្ត្រច្នៃប្រឌិតមួយ ដែលបង្ហាញពីការអភិរក្សមរតកវប្បធម៌ស៊ីក្លូកម្ពុជា និងការផ្សារភ្ជាប់ជាមួយបងប្អូនសមាជិកស៊ីក្លូកម្ពុជា គឺជាអ្នកផ្តល់សេវាកម្មទេសចរណ៍ជួរមុខដ៏គួរឱ្យគោរព។ 
គួរឱ្យដឹងដែរថា ខេត្តស្ទឹងត្រែង ជាចំណុចប្រសព្វនៃទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ដែលហូរចាក់បញ្ចូលគ្នាក្លាយជាប្រព័ន្ធជីវៈចម្រុះដ៏កម្រ និងមានសារៈសំខាន់បំផុតសម្រាប់ពិភពលោក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស

យោបល់ទាំងអស់ (0)