TNAOT News
· 03-07
អបអរសាទរ! អ្នកផលិតមាតិកាម្ហូប ឆោម ស្រីផាច ប្រកាសដំណឹងល្អអំពីការរៀបចំពិធីចំនួន៣ព្រមគ្នាក្នុងថ្ងៃតែមួយ
#Social Life# #ឆោម ស្រីផាច# #កម្សាន្ត# #តារាខ្មែរ#
2563
បណ្ដាអ្នកគាំទ្របានសម្ដែងអារម្មណ៍រំភើប និងចូលរួមអបអរសាទរ ខណៈបានឃើញអ្នកផលិតមាតិកាចម្អិនម្ហូបបែបជនបទដ៏ល្បី កញ្ញា ឆោម ស្រីផាច បានប្រកាសនៅដំណឹងល្អ ដោយកញ្ញានឹងរៀបចំពិធីចំនួន៣ ក្នុងថ្ងៃតែមួយ ក្នុងនោះមានដូចជា ពិធីភ្ជាប់ពាក្យ ឡើងគេហដ្ឋានថ្មី ព្រមទាំងសម្ពោធហាងកាហ្វេ។
យ៉ាងណាមិញ តាមរយៈរូបភាពដែល អ្នកផលិតមាតិការូបនេះ បានចែកចាយក្នុងបណ្ដាញសង្គមធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំង ស្ញប់ស្ញែងចំពោះរូបនាងដែលខិតខំតស៊ូព្យាយាមរហូតមានឈ្មោះបោះសម្លេង សម្រេចគោលដៅបានជាបន្តបន្ទាប់ ដែលនេះជាជំហានថ្មីក្នុងជីវិតសម្រាប់ដើមឆ្នាំ ២០២៦នេះ។
សូមបញ្ជាក់ផងដែរថា កញ្ញា ឆោម ស្រីផាច ជាបុគ្គលល្បីមួយរូបក្នុងបណ្ដាញសង្គមដែលមានប្រភពមកពីខេត្តបន្ទាយមានជ័យ ដោយមហាជនជាច្រើនគោរពស្រលាញ់ និងគាំទ្រ ដោយសារមាតិកាចម្អិនម្ហូបនីមួយៗមានច្នៃប្រឌិតខ្ពស់ ចំពោះការថតរំលេចទៅដោយធម្មជាតិតាមជនបទ មើលទៅហាក់ស្រស់ស្រាយ ព្រមទាំងគួបផ្សំជាមួយការបញ្ជូលសម្លេងទៀតកាន់តែទាក់ទាញ់មួយកម្រិតទៀត ហើយអ្វីដែលកាន់ពិសេសនឹងធ្វើឲ្យមហាជនស្ញប់ស្ញែងនោះគឺគ្រប់ពេលដែលចម្អិនម្ហូប កញ្ញា ឆោម ស្រីផាច តែងតែយកទៅចែកជូនដល់កុមារតូចៗ អ្នកខ្វះខាត នៅតាមស្រុកភូមិផ្សេងៗ ដែលត្រង់ចំណុចទាំងនេះហើយទើបធ្វើឲ្យគ្រប់គ្នាកាន់តែស្រលាញ់ពេញចិត្តផងដែរ៕ អត្ថបទដោយ៖ Sun Darasy


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស

យោបល់ទាំងអស់ (0)