TNAOT News
· 4ម៉ោងមុន
បង្ក្រាបទីតាំង Online Scam ២ទីតាំង នៅខណ្ឌជ្រោយចង្វារ និងខណ្ឌដូនពេញ ឃាត់ខ្លួនជនបរទេស ៩៩នាក់
#NEW NEWS# #online scam# #សង្គម# #ព័ត៌មានសង្គម# #ជនបរទេស#
1102
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន២ទីតាំង នៅខណ្ឌជ្រោយចង្វារ និងខណ្ឌដូនពេញ ឃាត់ខ្លួនជនបរទេស៩៩នាក់។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចចំនួន២ទីតាំងផ្សេងគ្នា រួមមាន៖
* ទីតាំងទី១ នៅក្នុងខុនដូ Yellow Tower ជាន់ទី៥ បន្ទប់ C ស្ថិតនៅផ្លូវទន្លេសាប ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រកឃើញបុគ្គលិកចំនួន១៥នាក់ (ស្រី៨នាក់)។ ក្នុងនោះមានជនបរទេសចំនួន៦នាក់ ស្រី៤នាក់ មាន១សញ្ជាតិ (ឥណ្ឌូនេស៊ី) មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវ រួមជាមួយសម្ភារៈ វត្ថុតាងសង្ស័យរួមមាន ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន១៦គ្រឿង, ម៉ូនីទ័រ១២គ្រឿង និងCPU ចំនួន១៧គ្រឿង។
យោងតាមការកោសល្យវិច័យសន្និដ្ឋានបានថា ទីតាំងខាងលើជាភ្នាក់ងារបម្រើសេវាកម្ម ដាក់ប្រាក់ ដកប្រាក់ និងផ្ទៀងផ្ទាត់ព៌តមានជូនអតិថិជន ដែលចូលលេងហ្គេមអនឡាញ ទិសដៅភាគច្រើនទៅកាន់ប្រទេសឥណ្ឌូនេសុី។
* ទីតាំងទី២ នៅចំណុចអគារស្នាក់នៅ គ្មានឈ្មោះ កម្ពស់៨ជាន់ មាន៦៤បន្ទប់ ស្ថិតនៅផ្ទះលេខ១៤ ផ្លូវលេខ១៧៨ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងនោះរកឃើញជនបរទេសស្នាក់នៅជាលក្ខណៈប្រមូលផ្ដុំ សរុប៩៣នាក់ ស្រី៤នាក់ មាន២សញ្ជាតិ រួមមាន៖ សញ្ជាតិ ប៉ាគីស្ថាន មាន៩២នាក់ (ស្រី៤នាក់), សញ្ជាតិ ឥណ្ឌា មាន១នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ ៦២នាក់ ស្រី២នាក់, លិខិតឆ្លងដែន (ផុតទិដ្ឋាការ) ២៦នាក់ ស្រី១នាក់ និងគ្មានលិខិតឆ្លងដែន៥នាក់ ស្រី១នាក់។
សមត្ថកិច្ចបានបញ្ជូនខ្លួនជនជាតិបរទេសទាំងអស់ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 29] វ៉ាង លូយ៉ាន៖ អ្នកស្នេហាជាតិអក្សរសាស្ត្រម្នាក់ដែលត្រូវបានបង្កើតឡើងក្នុងអណ្តាតភ្លើងសង្គ្រាម
ក្នុងខែកុម្ភៈ ១ខែពេញ! កម្លាំងនគរបាល បង្ក្រាបករណីក្មេងទំនើង និងឃាត់ខ្លួនជនបង្កជិត ៤០០នាក់ បញ្ជូនទៅតុលាការ
នៅថ្ងៃទី ២៩ ខែធ្នូ រឿងភាគខ្លីតន្ត្រី "ឆ្លងកាត់ចម្រៀងទំនុកភ្លេង" ត្រូវបានចាក់ផ្សាយ
ក្រុមការងារចំពោះកិច្ចត្រៀមសហការជានិច្ច ស្តារជីវភាពពលរដ្ឋភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធ រងផលប៉ះពាល់ដោយការឈ្លានពានរបស់ថៃ

យោបល់ទាំងអស់ (0)