TNAOT News

· 15​ម៉ោង​មុន

ទណ្ឌិតចំនួន ១.៥២៧នាក់ទណ្ឌិតចំនួន ១.៥២៧នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា

#ការបណ្តុះបណ្តាល# #សង្គម# #ព័ត៌មានសង្គម# #ទណ្ឌិត#

1737

ក្នុងឆ្នាំ២០២៥ មានទណ្ឌិតចំនួន ៤.៤០២នាក់ ក្នុងនោះស្រី៥៤២នាក់ បាន ទទួលការបណ្តុះបណ្តាលជំនាញ កសិកម្ម សិប្បកម្ម ចិញ្ចឹមសត្វ កាត់ដេរ សំណង់ ការប្រើប្រាស់ និងជួសជុលកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិក បរិក្ខារត្រជាក់ និង គ្រឿងយន្តជាដើម។

ជាលទ្ធផល មានទណ្ឌិតចំនួន ១.៥២៧នាក់ ក្នុងនោះ ស្រី៣៦៨នាក់ ស្មើ ៣៤,៦៨%ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ខណៈទណ្ឌិតផ្សេងទៀត បានកំពុងទទួលការបណ្តុះបណ្តាលទៅតាមកម្រិត និងវគ្គសិក្សា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលើកឡើងថា៖«អនុវត្តទោសរួច បងប្អូនអាចប្រកបរបររកទទួលទាន ក្នុងនាមជាពលរដ្ឋល្អ របស់សង្គមជាតិ»!

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)