TNAOT News
· 13ម៉ោងមុន
ស្នងការខេត្តកំពត ប្រតិកម្មចំពោះវីដេអូរបស់ អូនផ្កាយ មាននៅសកម្មភាពដេកដួលនៅកណ្ដាលផ្លូវ
#Social Life# #ស្នងការខេត្តកំពត# #អូនផ្តាយ# #កម្សាន្ត# #តារាខ្មែរ#
1830
ផ្ទុះការប្រតិកម្មខ្លាំងពេញបណ្ដាញសង្គម ដោយនាពេលថ្មីនេះៗ តារាសម្ដែង និងជាអ្នកលក់បាញ់ត្រាំងដ៏ល្បី អូនផ្កាយ បានបង្កើតនៅ Content មួយដែលជាការធ្វើទីផ្សាលក់បាញ់ត្រាំងលើកលើកដំបូង នៅខេត្តកំពត មាននៅសកម្មភាពដេកដួលបណ្ដាលផ្លូវ ហាក់មើលទៅមិនសមរម្យ និងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ ស្រាប់តែមានមហាជនជាច្រើនបានឃើញផ្ទុះការប្រតិកម្មរិះគន់ជាខ្លាំង។

យ៉ាងណាមិញ រហូតដល់ស្នងការនគរបាលខេត្តកំពតផ្ទាល់បានលើកឡើងបែបនេះថា៖ «សូមជំរាបថាការថតបែបនេះគឺបង្កគ្រោះថ្នាក់ចំពោះអ្នកដំណើរផ្សេងទៀត ជាពិសេសគឺគ្រោះថ្នាក់ចំពោះសាមីខ្លួនផ្ទាល់ ខ្ញុំសង្ឃឹមថានិងមិនមានករណីបែបនេះបន្តកើតមានក្នុងភូមិសាស្ត្រខេត្តកំពតទៀតនោះទេ»។

បន្ទាប់ពីមានមតិប្រតិកម្មដូចនេះ សាមុីខ្លួនក៏បានចេញមុខសុំទោសជាសាធារណៈ និងលុបចោលវិដេអូនោះចេញវិញ ព្រមទាំងសូមសន្យាថានឹងមិនបង្កើតមាតិកា ប្រភេទនេះបន្តទៀតនោះទេ ដែលនេះជាការធ្វេសប្រហែសមិនបានគិតឌិតដល់ សង្ឃឹមថាមហាជននឹងយោគយល់អធ្យាស្រ័យ នៅតែបន្តគាំទ្រអាជីវកម្មរបស់ខ្លួនផងដែរ៕ អត្ថបទដោយ៖ Sun Darasy


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងខែកុម្ភៈ ១ខែពេញ! កម្លាំងនគរបាល បង្ក្រាបករណីក្មេងទំនើង និងឃាត់ខ្លួនជនបង្កជិត ៤០០នាក់ បញ្ជូនទៅតុលាការ
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអភិបាលខេត្តបាត់ដំបងស្វែងយល់ពីសក្ដានុពលចម្រុះនៅខេត្តបាត់ដំបង
សហរដ្ឋអាមេរិកអនុម័តការលក់ប្រេងរបស់រុស្ស៊ីដែលជាប់គាំងទៅឱ្យប្រទេសឥណ្ឌាក្នុងរយៈពេលខ្លី
ក្រសួងអប់រំ ចេញសេចក្តីថ្លែងការណ៍ ជុំវិញករណីបុរសម្នាក់ចូលទៅរករឿងអ្នកគ្រូដល់ក្នុងសាលា ដោយសារតែខមិនពាក្យ «ជ្រេញ»

យោបល់ទាំងអស់ (0)