TNAOT News

· 03-04

អាជ្ញាធរ និងប្រជាពលរដ្ឋ ធ្វើបុណ្យរំលឹកសត្វដំរី ដែលបានស្លាប់ ដោយសារគ្រាប់ផ្លោងរបស់កងទ័ពថៃ និងពិធីបុណ្យខួបបំបួសព្រៃព្រះរការ នៅខេត្តព្រះវិហារ

#សត្វដំរី# #សង្គម# #ព័ត៌មានសង្គម# #គ្រាប់ផ្លោងរបស់កងទ័ពថៃ#

2141

ចាប់ពីថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៦ លោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្ត្រីរាជការ, មន្ត្រីឧទ្យានុរក្ស ចូលរួមជាមួយសមាជិកក្រុមស្នូលបណ្តាញព្រៃព្រះរកា ផ្តួចផ្តើមរៀបចំពិធីរំលឹកឧទ្ទិសដល់វិញ្ញាណក្ខន្ធសត្វដំរី (មេ និងកូន)ចំនួន ២ក្បាល ដែលបានស្លាប់កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ និងពិធីបុណ្យខួបបំបួសព្រៃព្រះរការ ដោយមាននិមន្តព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ក្រុមអង្គការ សង្គមស៊ីវិលសរុបប្រមាណ២០០អង្គ/នាក់។  

ពិធីបុណ្យរំលឹកនិងបុណ្យបំបួសដើមឈើជាប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច រស់នៅក្នុងព្រៃតំបន់ការពារធម្មជាតិ តាំងពីយូរលង់ណាស់មកហើយ។ ដោយឡែកក្នុងឆ្នាំ២០២៦ គឺជាខួបលើកទី៩ នៃការរៀបចំពិធីបុណ្យ ក្នុងគោលបំណងរំលឹកដល់គុណព្រៃឈើ និងជីវចម្រុះ លើកកម្ពស់ការយល់ដឹង ការចូលរួមថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិដែលជាសម្បត្តិដ៏មានតំម្លៃរបស់ជាតិ និងប្រជាជនកម្ពុជា ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ការរៀបចំពិធីបុណ្យខួបឆ្នាំ២០២៦នេះ ត្រូវបានរួមបញ្ចូលជាមួយការប្រារព្ធពិធីបុណ្យរំលឹកឧទ្ទិសដល់វិញ្ញាណក្ខន្ធសត្វដំរី(មេនិងកូន) ចំនួន២ក្បាល ដែលបានស្លាប់ (រលូតស្លាប់) បន្ទាប់ពីរងរបួសធ្ងន់ធ្ងរនៃការបាញ់ផ្លោងរបស់កងទ័ពថៃចូលមកក្នុងទឹកដីប្រទេសកម្ពុជា កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ចំណុចអូរស្កាច ខេត្តព្រះវិហារ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស