TNAOT News
· 6ម៉ោងមុន
ក្រសួងទេសចរណ៍ និងក្រសួងការបរទេស បង្កើនកិច្ចសហការផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ
#ក្រសួងការបរទេស# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្រសួងទេសចរណ៍# #កិត្តិនាម# #ឆាកអន្តរជាតិ#
1647
ក្រសួងទេសចរណ៍ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្ត និងបង្កើនសហប្រតិបត្តិការរួមគ្នាក្រោមអភិក្រមជវភាពនៃតួអង្គតែមួយផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ និងសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកតាមរយៈស្ថានទូត និងស្ថានកុងស៊ុលកម្ពុជានៅបរទេសទាំងអស់។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍ លោក លោកស្រីអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេសចំនួន៤៣ រូប ពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងគោលដៅផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ និងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងការធ្វើពិពិធកម្មទីផ្សារទេសចរណ៍។
កិច្ចពិភាក្សាបានផ្លាស់ប្តូរមតិយោបល់ស៊ីជម្រៅលើយុទ្ធសាស្រ្តថ្មីៗ ទាក់ទាញ និងបង្កើតភាពធន់ ដើម្បីឆ្លើយតបនឹងការប្រែប្រួលភូមិសាស្រ្តនយោបាយដ៏ឆាប់រហ័ស ស្មុគស្មាញ និងមិនអាចប៉ាន់ស្មាននាពេលបច្ចុប្បន្ន សំដៅទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ តាមរយៈការពង្រីកការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា (ទេសចរណ៍វប្បធម៌ប្រវតិ្តសាស្ត្រ, ទេសចរណ៍ធម្មជាតិ, ទេសចរណ៍នៅតាមតំបន់ឆ្នេរ), វប្បធម៌ប្រពៃណី, សាសនា, ម្ហូបអាហារ, ស្នាមញញឹមកម្ពុជា, ភាពជាខ្មែរ សុទ្ធសឹងជាអត្តសញ្ញាណរបស់កម្ពុជា រួមទាំងកាលានុវត្តភាពវិនិយោគដ៏ខ្លាំងក្លាពីកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយល្អប្រសើររបស់កម្ពុជាផងដែរ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សស្រី ចេះខឹង ចេះអន់ចិត្ត ដូចបុរសដែរ
ឯកឧត្តម ហ៊ុន ម៉ានី៖ ទោះក្នុងកាលៈទេសៈណាក៏ដោយ កូនខ្មែរគ្រប់រូបមិនភ្លេចការឈឺចាប់ដែលកើតឡើងនៅឆ្នាំ២០២៥នោះទេ
[ភាគទី 23] ក្វាន់ សានយីវ៖ "ធ្វើដំណើរមួយម៉ឺនម៉ាយ" ដោយចាប់ផ្តើមពីទីក្រុងគុយលីន!
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart

យោបល់ទាំងអស់ (0)