TNAOT News

· ម្សិលមិញ

តារាចម្រៀង វ៉ាន់ នីឡា លើកឡើងពីគំនិតផ្ទាល់ខ្លួន ជុំវិញមតិប្រតិកម្មរបស់មហាជនលើ កញ្ញា ជីហ្ស័ង

#Social Life# #វ៉ាន់ នីឡា# #ជីហ្ស័ង# #កម្សាន្ត# #តារាខ្មែរ#

1701

តារាចម្រៀង វ៉ាន់ នីឡា លើកឡើងនៅគំនិតផ្ទាល់ខ្លួន ខណៈបានឃើញនៅមតិរិះគន់វែកញែកដូចទឹកបាក់ទំនប់ចំពោះ តារាសម្ដែងស្រី ជីហ្ស័ង ដែលបាននិយាយក្នុងកម្មវិធីមួយលើកឡើងថា «បើស្រឡាញ់គួរឲ្យលុយចាយខ្លះ» ដោយពាក្យប៉ុន្មានឃ្លានេះធ្វើឲ្យមហាជនផ្ទុះការប្រតិកម្មខ្លាំង ក្នុងនោះមានទាំងមតិគាំទ្រ និងពាក្យជេរប្រមាថមិនពេញចិត្តថែមទៀតផង។

យ៉ាងណាមិញ តារាចម្រៀង វ៉ាន់ នីឡា ក៏បានបង្ហោះសំណេរមួយផ្សារភ្ជាប់ទៅនឹងប្រធានបទនេះថា៖ «ឃើញវីដេអូប្អូនម្នាក់នេះគេជេរគាត់ច្រើនណាស់ លូវនិយាយអំពីគំនិតខ្ញុំវិញ មនុស្សម្នាក់ៗកំណត់ស្តង់ដាជីវិតរស់នៅ មនុស្សប្រុសដែលខ្លួនស្រលាញ់ទៅតាមភាពពេញចិត្តរៀងខ្លួន ពាក្យដែលគាត់និយាយគឺរៀងទើសត្រចៀកបន្តិច តែដោយសារគាត់និយាយត្រង់ យើងដែលលឺពាក្យដែលគេតែងនិយាយថា បើគេស្រលាញ់យើងគេនឹងធ្វើអីគ្រប់យ៉ាងដើម្បីអោយយើងសប្បាយចិត្ត អាឃ្លានេះហើយគឺមានបូកបញ្ចូលគ្រប់ចំនុច ទាំងលុយកាកការស្មោះត្រង់ការ take care . ស្រលាញ់បុរសអ្នកមានលុយ លុយគេនៅតែជាលុយគេ បើគេអត់ចិត្តគឺស្មើរនឹងអត់មានអី ស្រលាញ់បុរសអត់លុយតែមានចិត្តទោះម៉ាម៉ាត់ម៉ាករក៏គេបោចអោយយើង តែបើស្រលាញ់ប៉ះបុរសអត់លុយហើយអត់ចិត្តទៀតវាស្មើរនឹងកម្ម សរុបជារួមមក ខំប្រឹងរកខ្លួនឯង ទាន់នៅក្មេងស្អាតមានកេរ្ត៍ឈ្មោះចូលប្អូនៗក្តោបឱកាសកុំគិតរឿងស្នហាជាធំ ជីវិតដែលកំពុងលូតលាស់ដកស្នេហាចេញគឺអាចនឹងស្រស់បំព្រងគុណ ១០»៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស