TNAOT News

· 3​ម៉ោង​មុន

កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជាវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទដៃក្នុងរថយន្ត នៅខណ្ឌពោធិ៍សែនជ័យ

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ខណ្ឌពោធិ៍សែនជ័យ# #ចោរលួច#

782

កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង11:20នាទី បានស្រាវជាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច(ទូរស័ព្ទដៃក្នុងរថយន្ត) នៅត្រង់ចំណុច ភូមិថ្មគោល សង្តាត់ចោមចៅ2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ មាស សុវណ្ណារ៉ា ហៅ លី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ពាក់ព័ន្ធករណី លួច (ទូរស័ព្ទដៃក្នុងរថយន្ត)។

វត្ថុតាងដកហូត ម៉ូតូចំនួន ០១គ្រឿងម៉ាក Suzuki Nex ពណ៍ក្រហមស ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1LR-3954 (មិនប្រក្រតី)។

បច្ចុប្បន្នជនសង្ស័យ និងមធ្យោបាយធ្វើសកម្មភាព បានកសាង សំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស