TNAOT News

· ម្សិលមិញ

ក្រសួងបរិស្ថានបដិសេធលើការផ្សាយដែលនាំឲ្យមានការភាន់ច្រឡំនៅក្នុងសង្គមកម្ពុជាទាក់ទងនឹងចំនុចកម្តៅ Hotspots

#NEW NEWS# #សង្គម# #ក្រសួងបរិស្ថាន# #ព័ត៌មានសង្គម# #ការបដិសេធ#

1725

ក្រសួងបរិស្ថានបានបដិសេធលើការផ្សាយ ដែលនាំឲ្យមានការភាន់ច្រឡំនៅក្នុងសង្គមកម្ពុជាទាក់ទងនឹងចំនុចកម្តៅ Hotspots។

ក្រសួងបរិស្ថានបញ្ជាក់ថា មិនដែលបានជូនដំណឹងទាក់ទងនឹងករណីមានកំដៅផែនដីនៅកម្ពុជានោះឡើយ ហើយការផ្សាយកន្លងមកពីបណ្ដាញផ្សព្វផ្សាយសង្គមមួយចំនួននេះធ្វើឲ្យសាធារណជនមានការភាន់ច្រឡំនិងបង្កឲ្យមានភាពវឹកវរនៅក្នុងសង្គម។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបនិងសូមកុំចែករំលែកព័ត៌មានមិនពិតនេះតទៅទៀត។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ស្នើស្នើសុំសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការចំពោះអ្នកផ្សាយ និងចែកផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ និងមានបំណងបម្រើឱ្យផលប្រយោជន៍ នយោបាយនៃក្រុមជ្រុលនិយម អគតិនៅក្រៅច្បាប់។

ក្រសួងបរិស្ថានបានឱ្យដឹងថា ចំណុចកម្តៅ (Hotspots) បញ្ជាក់ពីចំនួនទីតាំងដែលមានការឆេះ ប៉ុន្តែមិនមែនជាទំហំ ឬកម្រិតភាពខ្លាំងនៃភ្លើងនោះទេ (អាំងតង់ស៊ីតេ)។ ចំណុចកម្តៅ (Hotspots) កើតឡើងនៅពេលឧបករណ៍ចាប់សញ្ញារបស់ផ្កាយរណប រកឃើញផ្ទៃដីដែលមានសីតុណ្ហភាពខ្ពស់ជាងធម្មតា។ 

ក្នុងបច្ចេកទេសផ្កាយរណប ចំណុចកម្តៅ ១ បញ្ជាក់ពីអត្ថិភាពនៃភ្លើងក្នុងផ្ទៃ ១ ភីកសែល (Pixel) នៃរូបភាពផ្កាយរណប។ នេះមានន័យថា ទិន្នន័យចំណុចកម្តៅគ្រាន់តែឆ្លុះបញ្ចាំងប្រាប់យើងថា «មានភ្លើងនៅទីតាំងនោះ» ប៉ុន្តែវាមិនអាចប្រាប់យើងថាភ្លើងនោះ «ធំ» ឬ «ខ្លាំង» ប៉ុណ្ណានោះទេ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស