TNAOT News
· 03-02
ខឹងជេរស្ដីនិងប្រេីប្រាស់ថ្នាំញៀន កូនអប្រិយហ៊ានលើកដៃប្រើប្រាស់កាំបិតខ្វែវ កាប់ទៅលើម្តាយ
#គ្រឿងញៀន# #NEW NEWS# #សង្គម# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#
1966
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតខ្វែវ) មួយកើតឡើងដែលបង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ខ្មិត មៃ ភេទប្រុស អាយុ១៩ឆ្នាំ (ត្រូវជាកូនបង្កើត) រស់នៅភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើម្តាយ ដែលមានឈ្មោះ មាស ស្រីយ៉ា ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិ ឃុំខាងលេី បណ្តាលឲ្យរងរបួសដៃខាងឆ្វេង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងផ្នែកយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគាស់ក្រឡ នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ខ្មិត មៃ ភេទ ប្រុស អាយុ១៩ឆ្នាំ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដើម្បីធ្វើការសាកសួរ។
ក្រោយពីសាកសួរមក ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ នៅត្រង់ចំណុចកើតហេតុខាងលើពិតប្រាកដមែន។ មូលហេតុដោយសារខឹងម្ដាយជេរស្ដីនិងប្រេីប្រាស់ថ្នាំញៀន។ វត្ថុតាងដកហូតបាន៖ កាំបិតខ្វែវដងដែក ចំនួន០១។ជនសង្ស័យ ត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឱសថ ៧ប្រភេទ ដែលជួយឱ្យគេងលក់ស្កប់ស្កល់ដោយមិនចាំបាច់ប្រើថ្នាំ
[ភាគទី 23] ក្វាន់ សានយីវ៖ "ធ្វើដំណើរមួយម៉ឺនម៉ាយ" ដោយចាប់ផ្តើមពីទីក្រុងគុយលីន!
នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីចូលក្នុងហាងកាហ្វេលួចទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ជិត ២ពាន់ដុល្លារ
ខេត្តកណ្ដាល មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ បិទបណ្តោះអាសន្នចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុក

យោបល់ទាំងអស់ (0)