TNAOT News
· 02-11
មិនធម្មតា! កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ផលិតវីដេអូថ្មីៗបង្ហាញសម្រស់ដ៏ទាក់ទាញមានអ្នកចុចទស្សនាជិត ៣០លានដង
#Social Life# #ពេជ្រ វត្តីសារ៉ាវឌ្ឍី# #កម្សាន្ត# #តារាខ្មែរ#
2417
មាតិកាថ្មីៗរបស់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងតែអង្រួតចិត្តមហាជនផ្ទុះចាប់អារម្មណ៍ និងគាំទ្រជាថ្មីម្ដងទៀត ព្រមទាំងមានចូលទៅស៊ែរចែករំលែកបន្តយ៉ាងច្រើនពេញបណ្ដាញសង្គម ខណៈតារាស្រីរូបនេះបានផលិតនៅវីដេអូថ្មីៗបង្ហាញពីការដើរម៉ូដនៅតាមបណ្ដាខេត្តក៏ដូចជាក្រៅប្រទេស បង្ហាញសម្រស់ដ៏ស្រស់ស្អាតលិចធ្លោគួបផ្សំជាមួយភាពសិចស៊ី និងរាងដ៏ស្រឡូន កាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ចោលក្រសែភ្នែកមើលព្រោងព្រាត។
ដោយរយៈពេលចុងក្រោយនេះយើងសង្គេតឃើញថាវីដេអូថ្មីៗរបស់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ហាក់មានអ្នកចុចចូលទស្សនាយ៉ាងច្រើនខ្ទង់លានដង ដោយក្នុងនោះមានវីដេអូមួយដែលកញ្ញាផលិតធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី អាចហក់ឡើងឈានរហូតដល់អ្នកទស្សនាជិត ៣០លានដង ថែមទៀតផង នេះសបញ្ជាក់ថាប្រជាប្រិយភាពរបស់បរវកញ្ញារូបនេះនៅតែមិនថប់ថយ និងកាន់តែមានសន្ទុះកើនឡើងខ្លាំង។
សូមបញ្ជាក់ផងដែរមួយរយៈពេលកន្លងទៅ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់បានបង្ហាញពីឆន្ទៈចង់បង្កើត Content ដើរម៉ូដនៅតាមបណ្តាខេត្ត-ក្រុងទាំង ២៥ ក្នុងគោលបំណងដើម្បីចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ក៏ដូចជាចូលរួមធ្វើសប្បុរសធម៌ជួយដល់សង្គមផងដែរ៕ អត្ថបទដោយ៖ Sun Darasy


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 29] វ៉ាង លូយ៉ាន៖ អ្នកស្នេហាជាតិអក្សរសាស្ត្រម្នាក់ដែលត្រូវបានបង្កើតឡើងក្នុងអណ្តាតភ្លើងសង្គ្រាម
Flying Tigers Permanent Exhibition Opens "My Father Was My Hero Too"
ប្រាសាទព្រះវិហារ រងការខូចខាតប្រហែល ៨០% ដោយសារទម្ងន់គ្រាប់បែករបស់យោធាថៃ ក្នុង សង្គ្រាមឈ្លានពានទាំង២លើក
2025 Media Event for Lancang-Mekong Countries Held in Nanning

យោបល់ទាំងអស់ (0)