TNAOT News

· 02-10

សមាជិកក្រុម លោក ENO មួយរូបត្រូវបានចោរលួចរថយន្តយកមកផ្លុងចោរ ក្រោយឃើញមានការផ្សព្វផ្សាយច្រើន

#Social Life# #ENO# #សង្គម# #ចោរលួចឡាន# #ព័ត៌មានសង្គម#

1882

ផ្ទុះការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ក្រោយបានឃើញការបង្ហោះរបស់តារាចម្រៀង លោក អុីណូ ប្រកាសពីដំណឹងរបស់សមាជិកក្រុម ENO BOY BAND លោក អុីណូពោធិ៍សាត់ ហៅអុីលិ ត្រូរចោរលួចរថយន្តម៉ាក COROLA ឆ្នាំ1994 ពណ៍ក្រហម កាលពីយប់ម៉ោង១ រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតមកទល់ព្រឹកថ្ងៃដដែលនេះ ទើបចោរនោះបានយករថយន្តមកផ្លុងចោលឲ្យវិញ និងគេចខ្លួនបាត់ ខណៈមានការផ្សព្វផ្សាយព្រោងព្រាតតាមបណ្ដាសារព័ត៌មាន។

ដោយក្នុងនោះ តារាចម្រៀង អុីណូ បានបង្ហោះសំណេរទាំងក្ដីអាណិតបែបនេះថា៖ «រកឃើញហើយបងប្អូន លោកចោរគាត់លួចយកមកប្លុងចោល នៅកែងឈូកវ៉ា២ ថ្នល់រទេះភ្លើង លោកចោរវាធ្វើខ្លួនដូចGTAហើយ សំខាន់ឯកសារ ខោអាវ បាត់ខ្ទេច គោរពអរគុណបងប្អូនដែរបានផ្តល់ជាដំណឹងភ្លាមៗ អុីលិ អើយបងអាណិតប្អូន សំណាងល្អណាប្រពន្ធជិតសម្រាលបុត្រផង»។

ក្រោយពីបានឃើញបែបនេះហើយ បណ្ដាអ្នកគាំទ្របានចូលទៅស៊ែរចែករំលែក និងរំភើបជំនួស លោក អុីណូពោធិ៍សាត់ ដែលបានរកឃើញរថយន្តវិញ ព្រមទាំងលើកទឹកចិត្តដល់តារាចម្រៀងប្រុសរូបនេះឲ្យខិតខំតស៊ូបន្តផងដែរ»៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)