TNAOT News

· 昨天

ព្រឹត្តិការណ៍ «រត់ដោយបេះដូង លើកទី៣ ឆ្នាំ២០២៦" "RUN BY HEART 2026, 3RD EDITION»

#សង្គម# #ព័ត៌មានសង្គម# #កម្មវិធី «រត់ដោយបេះដូង-RUN BY HEART»#

1911

គណៈកម្មការរៀបចំព្រឹត្តិការណ៍ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញផ្សព្វផ្សាយទាំងអស់ មេត្តាជ្រាបថា ដោយមានការគាំទ្រពី សហភាពសហព័ន្ធយុវជនកម្ពុជា និងសហការរៀបចំដោយ អង្គការសាលារៀន ទន្សាយ(RABBIT SCHOOL ORGANIZATION) ក្រុមការងារ RUN WITH SAI និងរៀបចំព្រឹត្តិការណ៍ “រត់ដោយបេះដូង លើកទី៣ ឆ្នាំ២០២៦” “RUN BY HEART 2026, 3RD EDITION"។

ព្រឹត្តិការណ៍ “រត់ដោយបេះដូង លើកទី៣ ឆ្នាំ២០២៦" "RUN BY HEART 2026, 3RD EDITION" គឺជាព្រឹត្តិការណ៍ រៀបចំ រួមគ្នាដោយក្រុមការងារ RUN WITH SAI និង អង្គការសាលារៀនទន្សាយ គាំទ្រដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ឧបត្ថម្ភផ្តាច់មុខដោយ ក្រុមហ៊ុនធានារ៉ាប់រង ដោយ អ៊ិឈិ ឡាយហ៍ (DAIICHI LIFE CAMBODIA) ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុនដែលមានបទពិសោធន៍ជាង ១២២ឆ្នាំ ក្នុងការការពារហិរញ្ញវត្ថុជូនអតិថិជន។ ថវិកាទាំងអស់ទទួលបានពីការចុះឈ្មោះចូលរួមរត់ នឹងបរិច្ចាគទៅកាន់ អង្គការសាលារៀនទន្សាយ ដែលជាសាលារៀនមួយ ទទួលការថែទាំ និងបង្ហាត់បង្រៀន ទៅដល់កុមារអូទីសៀម (AUTISM) មានទីតាំងនៅរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ រត់ដោយបេះដូង លើកទី៣ ឆ្នាំ២០២៦" "RUN BY HEART 2026, 3RD EDITION" នឹងរៀបចំឡើងដោយ ធ្វើការបែងចែកជា ២ប្រភេទនៃកម្មវិធី ក្នុងនោះ កម្មវិធីរត់ពីចម្ងាយមាន ចំនួន ៣វិញ្ញាសាគី វិញ្ញាសា ៣គីឡូម៉ែត្រ ៧គីឡូម៉ែត្រ និង ២១គីឡូម៉ែត្រ ដែលអ្នកចុះឈ្មោះអាចធ្វើការអត់នៅតាមទីតាំងដែលខ្លួនពេញចិត្តទៅតាម ពេលរើលាកំណត់របស់គណៈកម្មការរៀបចំ ដោយប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ វាស់នូវចំនួនគឺឡូម៉ែត្រ និង ពេលវេលាដែល បានរត់ ហើយកត់ត្រាទុកជារបាយការណ៍ផ្ញើមកកាន់គណៈកម្មការរៀបចំដើម្បីទទួលមេដាយដោយ។

ចំណែកទី២ គឺជា កម្មវិធីពិសេស មាន ០១វិញ្ញាសា មានឈ្មោះថា វិញ្ញាសា មានឈ្មោះថា កម្មវិធីរត់ដោយបេះដូង-RUN BY HEART គឺជាប្រភេទកម្មវិធីរត់ ពិសេស សម្រាប់ភ្ញៀវកិត្តិយសដែលទទួលបានការអញ្ជើញចូលរួម ដែលបានបរិក្ខាកចាប់ពី ២០០,០០០រៀល/៥០ដុល្លារ ឡើងទៅ នឹងត្រូវធ្វើការរត់ជាក្រុម: ជាមួយកុមារអូទីសៀម ក្នុងរយៈចម្ងាយ ៤០០ ម៉ែត្រ នៅក្នុងបរិវេណតម្រាយផ្លូវរត់ក្នុង តារាងបាល់ទាត់ នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ អបអរសាទរទិវា កុមារអន្តរជាតិ។
ក្រុមដែលរត់ដល់ទីបានជោគជ័យ នឹងទទួលបានមេដាយ អនុស្សាវរីយ៍ផលិតជាពិសេស សម្រាប់ វិញ្ញាសានេះ។ តាមរយៈ ព្រឹត្តិការណ៍ “រត់ដោយបេះដូង លើកទី៣ ឆ្នាំ២០២៦” "RUN BY HEART 2026, 3RD EDITION" នេះ គណៈកម្មការរៀបចំសង្ឃឹមជឿជាក់ថាអ្នកចូលរួមនឹងទទួលបានការយល់ដឹងបន្ថែម ពីស្ថានភាព អូទីសៀម ដែលកំពុងកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនឹងបានស្វែងយល់ពីភាពលះបង់របស់អ្នកគ្រូ លោក គ្រូ ដែលបានគស៊ូព្យាយាម ក្នុងការថែទាំ និងបង្ហាត់បង្រៀន កុមារអូនីស៊ឹមជាពិសេស ឳពុក ម្តាយ របស់ភូមារ អូទីសឹមផ្ទាល់ ដែលជាកត្តាជម្រុញទឹកចិត្តទៅដល់មហាជន ឲ្យមានការគាំទ្រ ទៅកាន់អង្គការ សាលារៀន ស្ថាប័ននានា ដែលកំពុង បំពេញបេសកកម្ម ក្នុងការថែទាំ និងបង្ហាត់បង្រៀន ដល់កុមារអូឌីស្សីម។

អាស្រ័យដូចបានជម្រាបជូនខាងលើ គណៈកម្មការរៀបចំ សូមគោរពជូន អស់លោក លោកស្រី អ្នកនាង កញ្ញា ជាអ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមផ្សព្វផ្សាយទៅកាន់សាធារណៈ ជនឱ្យបាន ទូលំទូលាយ ដើម្បីចូលរួមកម្មវិធី ដែលជាកិច្ចការមនុស្សធម៌មួយនេះឱ្យបានច្រើនកុះករ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស