TNAOT News

· 02-10

ក្រសួងមហាផ្ទៃ ជំរុញបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

#ប្រព័ន្ធបច្ចេកវិទ្យា# #ក្រសួងមហាផ្ទៃ # #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #បទល្មើសតាមព្រំដែន# #ល្បែងស៊ីសង#

1735

ក្រសួងមហាផ្ទៃ បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរគ្រប់រាជធានីខេត្ត ជាពិសេសបណ្ដាខេត្តជាប់ព្រំដែន ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការការពារសន្តិសុខ និងការបង្ក្រាបរាល់សកម្មភាពមិនប្រក្រតីនានា ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ ដោយត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាប និងប្រយ័ត្នចំពោះសកម្មភាពរបស់យោធា និងបណ្ដាខេត្តដែលនៅសេសសល់ច្រើនត្រូវរួសរាន់បង្ក្រាបធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយចំពោះទីតាំងដែលបានបិទត្រូវធានាថាមិនមានការលួចលាក់ដំណើរការឡើងវិញជាដាច់ខាតក្រោយពេលបិទ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្ដីទី នៃក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ (Zoom) ដោយមានការចូលរួមពីអភិបាលរាជធានីខេត្តទាំង២៥ ស្នងការនគរបាលរាជធានីខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា មានប្រសាសន៍ថា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជាដល់អភិបាលរាជធានីខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។

ឯកឧត្តម ក៏បានជំរុញដល់រដ្ឋបាលរាជធានីខេត្ត ស្នងការនគរបាលរាជធានីខេត្ត គណៈបញ្ជាការឯកភាពខេត្ត បន្តយកចិត្តទុកដាក់ចំពោះបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ រៀបចំផែនការសកម្មភាព ត្រូវបង្ក្រាប និងសម្អាត និងបន្តតាមដានឱ្យបានច្បាស់លាស់បំផុតដើម្បីបញ្ជូនមកកាន់ក្រសួងឱ្យបានគ្រប់ជ្រុងជ្រោយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)