TNAOT News

· 02-10

កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក

#ប្រទេសកម្ពុជា# #សភា# #NEW NEWS# #សង្គម# #អាស៊ី-ប៉ាស៊ីហ្វិក# #ធ្វើម្ចាស់ផ្ទះ# #ព័ត៌មានសង្គម#

1751

កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក លើកទី៩ (9th APPF-GH) ខណៈដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក(WHO) ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកម្រិតតំបន់ដ៏មានសារៈសំខាន់ក្នុងគោលដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋជាសកល។ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំមានដូចជា៖ កិច្ចសហការបច្ចេកទេស៖ WHO គាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការរៀបចំខ្លឹមសារឱ្យស្របតាមគោលដៅ "ការគ្របដណ្តប់សុខភាពជាសកល (UHC)"។ របៀបវារៈគន្លឹះ៖ ការទប់ស្កាត់ជំងឺមិនឆ្លង (NCDs), សុខភាពផ្លូវចិត្ត, និងការឆ្លើយតបនឹងជំងឺឆ្លងថ្មីៗ។ បរិវត្តកម្មឌីជីថល៖បង្ហាញពីតួនាទីដ៍សំខាន់របស់សភាក្នុងការជំរុញបច្ចេកវិទ្យាឌីជីថល ដើម្បីប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងសមធម៌។

ការធ្វើជាម្ចាស់ផ្ទះនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក លើកទី៩ (9th APPFGH) បង្ហាញសមត្ថភាពដឹកនាំរបស់កម្ពុជាក្នុងតំបន់និងការកៀរគរធនធានដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងវិបត្តិមនុស្សធម៌ផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស