TNAOT News

· 3​ម៉ោង​មុន

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះតទៅ

#ស្ពានមិត្តភាពកម្ពុជា-ចិន# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

921

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គិតត្រឹមបំណាច់ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានសាងសង់ជិតរួចរាល់ស្ទើរតែទាំងស្រុង។

វឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ រួមមាន៖ ផ្លូវតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធរណបមួយចំនួនសម្រេចបាន ៩៦,៨៤%, ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៤៤%, ខណៈដែលការងារផ្លូវមេ និងផ្លូវខ្នែងជាច្រើនខ្សែ សម្រេចបាន ៩៩,០៩%។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់ការធ្វើដំណើរដ៏សំខាន់ពីស្រុកចិត្របុរី នៅត្រើយខាងកើត ភ្ជាប់នឹងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច។ ស្ពាននេះ ក៏នឹងលើកកម្ពស់ដល់ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ពិសេស ការដឹកជញ្ជូនទិន្នផលកសិ-ឧស្សាហកម្ម រួមទាំងការតភ្ជាប់វិស័យទេសចរណ៍ពីខេត្តកំពង់ធំ ទៅកាន់ភូមិភាគឦសានបានកាន់តែងាយស្រួលបន្ថែមទៀត។

ចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ខាងមុខ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកដំណើរការឱ្យពលរដ្ឋឆ្លងកាត់ ដោយមិនមានការបិទចរាចរណ៍ឡើងវិញនោះទេ ព្រោះថាគម្រោងសាងសង់ សម្រេចការងារ ៩៩,០៩%ហើយ រីឯការងារតុបតែងលម្អ នឹងត្រូវបំពេញបន្ថែមជាបន្តបន្ទាប់។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក វ៉ាង វិនពីន បាន​ទន្ទឹងរង់ចាំ​មើល​គម្រោង​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ បើក​ដំណើរការ​ជា​ផ្លូវការ ហើយ​ចូលរួម​ចំណែក​យ៉ាង​វិជ្ជមាន​ក្នុង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)