TNAOT News
· 01-28
រយៈពេល ៣ឆ្នាំជាប់ៗគ្នា ដែលក្រុមហ៊ុន វឌ្ឍនៈ បន្តឧបត្ថម្ភដល់ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៦
#គុនខ្មែរ# #កីឡា# #ប្រដាល់ខ្មែរ#
1860
ការប្រកួតជ្រើសរើសជើងឯកគុនខ្មែរថ្នាក់ជាតិ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយបំផុតសម្រាប់កីឡាករគុនខ្មែរគ្រប់ៗរូប ក្នុងការបញ្ចេញសមត្ថភាព បច្ចេកទេស កម្លាំង និងក្បាច់គុនដែលបានហ្វឹកហាត់ ក៏ដូចជាផ្តល់ឱកាសដល់កីឡាករ-កីឡាការិនីថ្នាលគុនខ្មែរដែលមានទេពកោសល្យ ចូលរួមប្រកួតគ្នាដើម្បីក្លាយជាជើងឯងគុនខ្មែរថ្នាក់ជាតិ កសាងធនធានកីឡាការករដែលគុណភាពតំណាងប្រទេសកម្ពុជា សម្រាប់ការប្រកួតធំៗទំាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះដំណើការទៅបានដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងក្រោមការជួយឧបត្ថម្ភពីក្រុមហ៊ុន វឌ្ឍនៈ ដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី ០២ រហូតដល់ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីតាំងសួនច្បារក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីម៉ោង ៦ល្ងាចតទៅ។

ក្រុមហ៊ុន វឌ្ឍនៈ មិនត្រឹមតែឧបត្ថម្ភព្រឹត្តិការណ៍កីឡាប្រដាល់គុនខ្មែរថ្នាក់ជាតិនេះទេ គឺតែងតែចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍កីឡាគ្រប់ប្រភេទទាំងកីឡាថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសបានរៀបចំព្រឹត្តិការណ៍ប្រដាល់ “គ្រុឌគុនខ្មែរ” “វី-អាកទីវ គុនខ្មែរ” “សង្វៀនថ្នាល វី-អាកទីវ អារាមគុនខ្មែរ” និង “ដ្រាហ្គិនគុនខ្មែរ” នៅតាមបណ្តាខេត្ត ដើម្បីឲ្យបងប្អូនយើងបានទស្សនាកម្សាន្ត ដើម្បចូលរួមផ្សព្វផ្សាយលើកស្ទួយ និងពង្រឹកសមត្ថភាពកីឡាករ-កីឡាការិនីគុនខ្មែរយើងឱ្យកាន់តែខ្លាំង។

សូមបងប្អូនដែលស្នេហាជាអ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរទាំងអស់ កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីផ្តល់កម្លាំងចិត្តដល់កីឡាករ-កីឡាការិនីគុនខ្មែរយើង និងរួមគ្នាថែរក្សាលើកស្ទួយមរតកក្បាច់គុនដូនតាឱ្យកាន់តែល្បីសុះសាយខ្លាំងឡើងលើឆាកអន្តរជាតិ ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ្នកបើកបររថយន្ត ម៉ាក FOTON TUNLAND ចូលខ្លួនទទួលស្គាល់កំហុស ពាក់ព័ន្ធករណីបើកបរបើកបរបញ្ជ្រាស់ទិស
ព្រះករុណាព្រះមហាក្សត្រទទួលការព្យាបាលព្រះរោគដោយវះកាត់ដោយជោគជ័យពីក្រុមវេជ្ជបណ្ឌិតចំណានៗនៅមន្ទីរពេទ្យប៉េកាំង
ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និង ឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា
ពិធីសម្ពោធសៀវភៅ «រដ្ឋមន្តី្រកូវីដ» ជាស្នាដៃនិពន្ធរបស់ឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស

យោបល់ទាំងអស់ (0)