TNAOT News

· 14​ម៉ោង​មុន

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប៉មឥដ្ឋលេខ១០ និងកម្រាលថ្មបាយក្រៀមនៅជ្រុងនិរតីនៃរួតទី១ ប្រាសាទប្រែរូប

#NEW NEWS# #ប្រាសាទប្រែរូប# #សង្គម# #ព័ត៌មានសង្គម# #អាជ្ញាធរជាតិអប្សរា#

1951

ដោយមើលឃើញពីកត្តាហានិភ័យមួយចំនួនពាក់ព័ន្ធទៅដល់រចនាសម្ពន្ធនៃប្រាសាទប្រែរូប អាជ្ញាធរជាតិអប្សរា បានបន្តការងារជួសជុលប៉មឥដ្ឋលេខ១០ និងកម្រាលថ្មបាយក្រៀម រួតទី១ ស្ថិតនៅជ្រុងនិរតី។ ដោយសារតែអាយុកាល ជញ្ជាំងមួយផ្នែករបស់ប៉មប្រាសាទឥដ្ឋលេខ១០ បានពុកផុយ និងបាត់បង់រចនាសម្ពន្ធរបស់ឥដ្ឋ ទាមទារជួសជុលជាបន្ទាន់។ ចំណែកកម្រាលថ្មបាយក្រៀមនៅតាមជ្រុងនីមួយៗ រួមទាំងជ្រុងនិរតីផង ក៏មានការស្រុត នាំឱ្យទឹកភ្លៀងហូរច្រោះគ្រឹះ បង្កឱ្យមានហានិភ័យដល់ប្រាសាទ។

ការជួសជុល និងថែទាំនេះ គឺអនុវត្តទៅតាមបច្ចេកទេស និងបទដ្ឋានដែលកំណត់ដោយគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ គម្រោងជួសជុលនេះ គឺអនុវត្តឡើងដោយអ្នកជំនាញខ្មែរនៃអាជ្ញាធរជាតិអប្សរា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)