TNAOT News

· 15​ម៉ោង​មុន

កំពូលតារាចម្រៀងរ៉េប វណ្ណដា ឆ្លៀតពេលក្នុងថ្ងៃកំណើតសាងអនុស្សាវរីយ៍ល្អៗជាមួយកុមារនៅសាលាមួយកន្លែង

#Social Life# #កម្សាន្ត# #តារាខ្មែរ# #វណ្ណដា#

2120

ក្នុងវ័យឈានចូល ២៩ឆ្នាំ របស់កំពូលតារាចម្រៀងរ៉េបដ៏ល្បី លោក វណ្ណដា កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦នេះ យើងសង្គេតឃើញថាមានការជូនពរជាហូរហែរពីសំណាក់អ្នកគាំទ្រ និងមិត្តរួមអាជីពសិល្បៈ តែយ៉ាងណាមិញតារាចម្រៀងប្រុសរូបនេះ បានឆ្លៀតយកថ្ងៃដ៏ពិសេសរបស់ខ្លួន ដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗ ក៏ដូចជាផ្ដល់នូវស្នាមញញឹមជូនដល់កុមារក្នុង សាលា Sunrise Cambodia មិនប៉ុណ្ណោះលោកក៏បាននាំយកនូវអំណោយជាសម្ភារៈក្មេងលេង និងអាហារឆ្ងាញ់ៗជូនដល់កុមារនៅទីនោះថែមទៀតផង។

នេះបើយោងតាមការបង្ហោះរបស់ សាលា Sunrise Cambodia បានបង្ហាញរូបភាពជាច្រើនសន្លឹកអមជាមួយសំណេរថា៖ « រីករាយថ្ងៃខួបកំណើត វណ្ណដា! សូមអរគុណពីបេះដូងសម្រាប់ការអញ្ជើញមកទស្សនា Sunrise Cambodia និងសម្រាប់ចិត្តសប្បុរសរបស់បង ការចែករំលែកអាហារ អំណោយ និងពេលវេលាជាមួយកុមាររបស់យើង បាននាំមកនូវស្នាមញញឹម និងអំណរចិត្តយ៉ាងខ្លាំង។

សូមជូនពរឱ្យបងមានសុខភាពល្អ ជោគជ័យក្នុងអាជីព តន្ត្រី និងជីវិត ហើយសូមអោយពន្លឺវិជ្ជមានរបស់បងបន្តជះឥទ្ធិពលល្អដល់យុវជនជំនាន់ក្រោយ»៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)