TNAOT News

· ម្សិលមិញ

ករណីអគ្គិភ័យឆាបឆេះរថយន្ដ១គ្រឿង ម៉ាក MITSUBISHI PAJERO នៅផ្លូវល្បឿនលឿន ខូចខាតអស់ទាំងស្រុង

#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម#

2168

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅផ្លូវល្បឿនលឿន គីឡូម៉ែត្រលេ​ខ​ ៧៨+៣០០ ទិសដៅភ្នំពេញ-ព្រះសីហនុ ចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានរថយន្ដ​១គ្រឿង ម៉ាក MITSUBISHI PAJERO ពណ៌ទឹកប្រាក់ +បៃតង ពាក់ផ្លាកលេខភ្នំពេញ2AN-7514 បើកបរដោយឈ្មោះ វង្ស វុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែក​រាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងអ្នករួមដំណើរ៣នាក់ស្រី (គ្មានរបួស) បើកបរពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ មកដល់ចំណុចខាងលើបានឆ្លងចរន្ដអគ្គីសនីបណ្ដាលឲ្យរថយន្ដអស់ទាំងស្រុង ចំណែកអ្នកបើកបរនិងអ្នករួមដំណើរក្នុងរថយន្ដមិនមានរងរបួស។

លោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អធិការនគរបាលស្រុកភ្នំស្រួច​ បញ្ជាក់ថា​ ករណីខាងលើរថយន្ដពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនប្រចាំការលើផ្លូវល្បឿនលឿនបានចេញ​អន្ដរាគមន៍ពន្លត់បានទាន់ពេលវេលា​ តែអគ្គិភ័យឆាបឆេះលឿនពេកបណ្ដាលអោយរថយន្ដឆេះខូចខាតស្ទេី​ 100%​។

បច្វុប្បន្នតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនកំពុងតែស្ទួចយករថយន្ដខាងលេី​ ទៅដាក់នៅទីតាំងបញ្ឍរសុវត្ថិភាព​ និងធ្វេីការដោះស្រាយជាមួយភាគីម្ចាស់រថយន្ដ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស