TNAOT News
· ម្សិលមិញ
រថយន្តក្រុងដឹកសិស្សនៅថៃ ធ្លាក់ចូលទៅក្នុងប្រឡាយទឹក បណ្តាលឲ្យសិស្ស ៣០នាក់រងរបួស
#ប្រទេសថៃ# #ប្រឡាយទឹក# #NEW NEWS# #ព័ត៌មាន# #រថយន្តក្រុង# #សិស្សានុសិស្ស# #ព័ត៍មានអន្តរជាតិ#
1968
រថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿងបានធ្លាក់ចូលទៅក្នុងប្រឡាយទឹកមួយក្នុងខេត្ត Pathum Thani ប្រទេសថៃ កាលពីរសៀលថ្ងៃអង្គារ បណ្តាលឲ្យសិស្សប្រហែល ៣០នាក់រងរបួសស្រាល។ យោងតាមប៉ូលិស គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោង ១៥:៤០ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ នៅលើផ្លូវ Bang Khan–Nong Suea ភូមិ Khlong ១១ ក្នុងឃុំ Bung Ba ស្រុក Nong Suea ខេត្ត Pathum Thani ប្រទេសថៃ។


អាជ្ញាធរបានរកឃើញរថយន្ត Isuzu ពណ៌ខៀវមួយគ្រឿង ចុះបញ្ជីនៅ Pathum Thani ដែលផ្នែកខាងមុខរបស់វាខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបុកជាមួយផ្លាកសញ្ញាចរាចរណ៍ ហើយធ្លាក់ចូលទៅក្នុងប្រឡាយទឹកពាក់កណ្តាលផ្លូវ។ សិស្សភាគច្រើនរងរបួសស្រាល ដោយអ្នកខ្លះបដិសេធមិនព្រមទៅមន្ទីរពេទ្យ ហើយត្រូវបានឪពុកម្តាយរបស់ពួកគេដឹកទៅផ្ទះ ខណៈដែលសិស្ស០២ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Nong Suea។

អ្នកបើកបរអាយុ ៥៧ ឆ្នាំបាននិយាយថា ភ្លៀងបានធ្វើឱ្យផ្លូវរអិលបណ្តាលឱ្យរេចង្កូតពិបាកគ្រប់គ្រង ទោះបីជាលោកបើកបរក្នុងល្បឿនប្រហែល ៣០ គីឡូម៉ែត្រក្នុងមួយម៉ោងក៏ដោយ ក៏មិនអាចគ្រប់គ្រងស្ថានការណ៍បានដែរ។ ទោះជាយ៉ាងណា សិស្សទាំងអស់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ហើយគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ចំនួន០៣ករណី
មេបញ្ជាការនាវា និងក្រុមនាវិក នៃកងទ័ពជើងទឹកអាម៉េរិក នឹងចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម
ភ្លៀងធ្លាក់ខ្លាំងនៅនូវែលសេឡង់ បណ្តាលឲ្យមនុស្សជាច្រើននាក់បាត់ខ្លួនដោយសារការរអិលបាក់ដី
[ភាគទី 30] មហោស្រពល្ខោនភាគនិរតី៖ ក្រុមល្ខោនដ៏អស្ចារ្យរបស់ប្រទេសចិន
យោបល់ទាំងអស់ (0)