TNAOT News
· 01-21
តារាចម្រៀង លោក ម៉ុង ម៉ានិត នឹងចាត់ការតាមផ្លូវចំពោះជនខិលខូចបំភ្លៃប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ
#Social Life# #ម៉ុង ម៉ានិត# #កម្សាន្ត# #តារាខ្មែរ#
2267
លោក ម៉ុង ម៉ានិត ដែលគ្រប់គ្នាស្គាល់ថាជាតារាចម្រៀង អ្នកនិពន្ធសៀវភៅ និងជាម្ចាស់គ្រឹះស្ថានបោះពុម្ពស្រលាញ់សៀវភៅ បានបង្ហោះនូវលិខិតបំភ្លឺជាសាធារណៈរបស់មេធារី ដើម្បីបកស្រាយ និងបដិសេដចំពោះការចោទប្រកាន់ ប្រមាថមើលងាយរបស់គណនីចំនួន ២ ដែលបានចែកចាយសារសំឡេងនិយាយបំភ្លៃធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ កិត្តិយស សេចក្តីថ្លៃថ្នូរ។
យ៉ាងណាមិញ បើតាមសំណេររបស់ លោក ម៉ានិត បានបញ្ជាក់បែបនេះថា៖ «លិខិតបំភ្លឺជាសាធារណៈ របស់ជាក្រុមមេធាវីតំណាងដោយអាណត្តិឱ្យលោក ម៉ុង ម៉ានិត ជាតារាចម្រៀង អ្នកនិពន្ធសៀវភៅ និងជាម្ចាស់គ្រឹះស្ថានបោះពុម្ពស្រលាញ់សៀវភៅ ដើម្បីបកស្រាយ និងបដិសេដជាសាធារណៈចំពោះការចោទប្រកាន់ និងប្រមាថមើលងាយលោក ម៉ុង ម៉ានិត និងក្រុមគ្រួសារនាថ្ងៃទី17 ខែមករា ឆ្នាំ២០២៦ ជាសាធារណៈ តាមរយៈគណនីហ្វេសប៊ុក(FACEBOOK) មានឈ្មោះដូចខាងក្រោម: 
1.Bratty But Pretty (Fake Profile)
2.who tf is this @shethenicestbaddie (Fake Profile)
ដោយពួកគេបានបង្ហោះជាសាធារណៈនូវខ្លឹមសារប្រមាថ និងចែកចាយសារសំឡេងនិយាយបំភ្លៃធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ កិត្តិយស សេចក្តីថ្លៃថ្នូរ ប្រជាប្រិយភាព និងការងារ។ បើបុគ្គលទាំងនោះមិនបញ្ឈប់សកម្មភាពខាងលើ យើងខ្ញុំនឹងបន្តផ្ដល់ដំណឹង និងពាក្យបណ្ដឹងជូនសមត្ថកិច្ច និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីស្វែងរកជនទាំងនេះឲ្យឃើញឈ្មោះពិតរូបពិតឲ្យចូលខ្លួនយកមកដោះស្រាយតាមផ្លូវច្បាប់ រួមទាំងអតីតបុគ្គលិកដែលបានចូលដៃពាក់ព័ន្ធ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់លោក ម៉ុង ម៉ានិត និងក្រុមគ្រួសារ»៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អត្ថប្រយោជន៍ របស់ផ្លែក្រូចថ្លុង ដែលអ្នកមិនធ្លាប់ដឹង
Discover the art that returns shattered porcelain to wholeness: the craft of restoration
សាធារណរដ្ឋកូរ៉េបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ សំឡេងនៃដំណើរត្រឡប់ទៅវិញ
យោបល់ទាំងអស់ (0)