TNAOT News
· 01-21
តារាពហុជំនាញ ខាត់ សុឃីម បកស្រាយជុំវិញជនអគតិបង្ហោះពត៌មានបំភ្លៃលាបពណ៌ប៉ះពាល់ដល់ថ្នាក់ដឹកនាំ
#Social Life# #ខាត់ សុឃីម# #កម្សាន្ត# #តារាខ្មែរ#
2224
តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានចេញវីដេអូបកស្រាយជុំវិញការកាត់តរូបភាពមិនពិតរបស់ពួកជនអគតិដែលបានបង្ហោះក្នុងបណ្ដាញសង្គមថា “សម្តេចតេជោ បានព្រមានអ្នកនាងកុំឱ្យញុះញង់បង្កភាពវឹកវរក្នុងសង្គម បើមិនចង់ជាប់គុក” ដែលទាំងអ្នកនាងពុំបាននិយាយអ្វី ហើយសារព័ត៍មានថ្មីៗក៏ពុំបានចុះផ្សាយអត្ថបទនេះដែរ។

នេះបើតាមការបញ្ជាក់របស់ អ្នកនាង ខាត់ សុឃីម បានរៀបរាប់បែបនេះថា៖ «បន្ទាប់ពីអ្នកនាងបានបង្ហោះនៅសំណេរមួយជាទូរទៅពាក់ព័ន្ធនិងសង្គមជាតិ តែត្រូវបានបុគ្គលអគតិយកមកបំភ្លៃលាបពណ៌ ធ្វើឲ្យមហាជនមានការព្រួយបារម្ភ យ៉ាងណាមិញ អ្នកនាងក៏បានបកស្រាយច្បាស់ៗជុំវិញនៅការបង្ហោះពត៌មានបំភ្លៃនេះថា សម្ដេចពុកមិនបានគម្រាមកំហែងដាក់សម្ពាធដូចអ្វីដែលជនអគតិទាំងឡាយបានបង្ហោះនោះទេ ការបង្ហោះបែបនេះគឺពិតជាប៉ះពាល់ធ្ងន់ធ្ងរណាស់ទាំងដែលមិនដឹងខ្លួន សូមបងប្អូនកុំមានការយល់ច្រឡំដល់ថ្នាក់ដឹកនាំ ញុះញង់ធ្វើឲ្យបែកបាក់សាមគ្គី»។

ជាចុងក្រោយ អ្នកនាង ខាត់ សុឃីម ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋខ្មែរបន្តរួបរួមសាមគ្គីគ្នា ជាថ្លុងមួយជួយដល់សង្គមជាតិ និងជឿជាក់លើថ្នាក់ដឹកនាំ ជាពិសេសសូមគោរពអរគុណប្រជាពលរដ្ឋខ្មែរដែលនៅតែបន្តគាំទ្រខ្លួនរហូតមកផងដែរ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)