TNAOT News
· 01-21
លោកស្រី Sophea Böttcher ស្នើឲ្យបុគ្គលមួយចំនួនគោរពឯកជនភាព បញ្ឈប់ការផ្ញើរសាររំខានតាមគណនីធនាគារ
#Social Life# #សុភា បុត្រឈរ# #សង្គម# #ព័ត៌មានសង្គម#
1974
លោកស្រី សុភា បុត្រឈរ (Sophea Böttcher)បានបង្ហោះសំណេរប្រកាសច្បាស់ៗទៅកាន់បុគ្គលមួយចំនួនដែលតែងតែរំខានជីវិតឯកជនតាមរយៈការផ្ញើរសារ ឬស្នើសុំតាមគណនីធនាគារដើម្បីទាមទារសុំជំនួយ ដោយក្នុងនោះលោកស្រីក៏បានបញ្ជាក់ថា នឹងកក់ត្រាឈ្មោះទុក ហើយថែមទាំងមិនផ្ដល់ជំនួយដល់បុគ្គលនោះឡើយ។
នេះបើយោងតាមសំណេររបស់ លោកស្រី សុភា បុត្រឈរ (Sophea Böttcher)បានរៀបរាប់បែបនេះថា៖ «ខ្ញុំសូមអភ័យទោសជាមុន និងសូមជម្រាបជូនជាផ្លូវការថា ចាប់ពីពេលនេះតទៅ អ្នកណាដែលផ្ញើសារ ស្នើសុំប្រាក់ ឬព្យាយាមទាក់ទងខ្ញុំតាមរយៈ គណនីធនាគារផ្ទាល់ខ្លួន របស់ខ្ញុំ នឹង មិនទទួលបានការឆ្លើយតប ការឧបត្ថម្ភ ឬការផ្តល់អំណោយណាមួយពីខ្ញុំទៀតឡើយ។
ខ្ញុំបានជូនដំណឹងជាច្បាស់រួចហើយពីមុនថា ខ្ញុំ មិនទទួលសារ មិនទទួលសំណើ និងមិនអនុញ្ញាតឲ្យប្រើគណនីធនាគារផ្ទាល់ខ្លួនរបស់ខ្ញុំ សម្រាប់ការស្នើសុំ ឬការទាក់ទងអំពីការបរិច្ចាគ ទេ។ ដូច្នេះ ខ្ញុំបានបិទ និងលុបជម្រើសទាំងអស់ដែលពាក់ព័ន្ធនឹងការទាក់ទងតាមវិធីនេះ។
លោកស្រីបានបន្តថា៖ «ចាប់ពីពេលនេះតទៅ ប្រសិនបើនៅមានអ្នកបន្តផ្ញើសារ ឬស្នើសុំតាមគណនីធនាគាររបស់ខ្ញុំ ខ្ញុំនឹងកត់ត្រាឈ្មោះទុកជាឯកសារ ហើយរាល់សារទាំងនោះ នឹងត្រូវចាត់ទុកថា មិនមានការទទួលស្គាល់ និងមិនមានការឆ្លើយតបពីខ្ញុំឡើយ។
បងប្អូនមានពេលវេលា និងឱកាសគ្រប់គ្រាន់ក្នុងការទាក់ទងតាមរយៈ Facebook ទាំងពីរគណនីរបស់ខ្ញុំ ឬតាម ក្រុម (Group) ដែលខ្ញុំធ្វើការជាមួយ ដែលត្រូវបានរៀបចំឡើងសម្រាប់ការទំនាក់ទំនង និងការជួយគ្នាតាមរបៀបត្រឹមត្រូវ និងមានការគ្រប់គ្រង។
សូមមេត្តាគោរពការសម្រេចចិត្ត ភាពឯកជន និងគណនីផ្ទាល់ខ្លួនរបស់ខ្ញុំ។ សូមកុំផ្ញើសារ ឬទាក់ទងមកខ្ញុំតាមរយៈគណនីធនាគារផ្ទាល់ខ្លួននេះទៀត»៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)