TNAOT News
· 01-20
អបអរសាទរ! តារាចម្រៀង លី អ៊ីវ៉ាធីណា និង គូដណ្ដឹង រៀបចំពិធីមង្គលតាមប្រពៃណីលក្ខណៈគ្រួសារយ៉ាងមានសុភមង្គល
#Social Life# #លី អ៊ីវ៉ាធីណា# #កម្សាន្ត# #មង្គលការ# #តារាខ្មែរ#
1974
បណ្ដាអ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើប និងចូលរួមអបអរសាទរ ខណៈស្ងាត់ៗ តារាចម្រៀង លី អ៊ីវ៉ាធីណា និង គូដណ្ដឹងដែលជានារីមានបេះដូងស្រលាញ់ភេទដូចគ្នា បានរៀបចំពិធីមង្គលតាមបែបប្រពៃណីខ្មែរលក្ខណៈគ្រួសារយ៉ាងសាមញ្ញាតែពោលពេញទៅដោយសុភមង្គល បន្ទាប់ពីអ្នកទាំងមានទំនាក់ទំនងសិក្សាយល់ចិត្តគ្នាបានមួយរយៈពេលធំ។
ដោយវីដេអូឃ្លីបក្នុងពិធីសំពះផ្ទឹមត្រូវបានចែកចាយក្នុងបណ្ដាញសង្គមទទួលបានការចាប់អារម្មណ៍ខ្លាំងដោយក្នុងនោះ ស្វាមី តារាចម្រៀង លី អ៊ីវ៉ាធីណា បានរំលេចនូវសំណេរដ៏ផ្អែមល្ហែមថា៖ «ស្នាមញញឹមរបស់អូនទាំងអស់បងមានអារម្មណ៍ថាដូចជាទទួលពរជ័យដ៏មានក្តីសុខ រាល់ពេលវេលាដែលនៅជាមួយអូនមានអារម្មណ៍ថាក្តីសុខខ្លាំងណាស់ មិនអាចរកអ្វីមកកាត់ថ្លៃបានទេ បេះដូងបងមិនអាចគ្មានអូនបានទេសូម្បីតែមួយវិនាទីក៏ដោយ។ បងស្រលាញ់អូន ថ្ងៃជ័យមង្គលមិនបានធំដុំតែក្តីសុខ»។
ក្រោយពីបានឃើញបែបនេះហើយបណ្ដាអ្នកគាំទ្រព្រមទាំងមិត្តរួមអាជីពសិល្បៈជាច្រើនបានចូលរួមអបអរសាទរ ជូនពរឲ្យចំណងស្នេហ៍គូនេះមានក្ដីសុខពោលពេញទៅដោយសុភមង្គលផងដែរ៕ អត្ថបទដោយ៖ Sun Darasy



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)