TNAOT News
· 01-16
គិតមកទល់ពេលនេះ ឪពុកម្តាយកុមារារងគ្រោះដោយភ្លើងឆេះនៅមិនទាន់រកឃើញនៅឡើយ ខណៈស្ថានភាពស្ថិតក្នុងការតាមដាន
#NEW NEWS# #មន្ទីរពេទ្យគន្ធបុប្ផា# #មន្ទីរសង្គមកិច្ច# #សង្គម# #ព័ត៌មានសង្គម#
2413
មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានសេចក្តីប្រកាសស្តីពីការស្វែងរកឪពុក ម្តាយកុមារាដែលបានរងគ្រោះដោយភ្លើងឆេះ ដោយកាលពីរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នៅវេលា ម៉ោង៩:០០នាទីយប់ មានករណីកុមារាម្នាក់ ឈ្មោះ ស្រូយ អាយុ០៥ឆ្នាំ ត្រូវបានភ្លើងឆេះ នៅត្រង់ចំណុចរង្វង់មូលអាំងទឹកស្តាតអូឡាំពិក នៅរាជធានីភ្នំពេញ។
ករណីនេះត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវប្រទះឃើញភ្លាមៗហើយក៏បានជួយអន្តរាគមន៍សង្គ្រោះបញ្ជូនកុមារទៅមន្ទីរពេទ្យភ្លាមៗនោះតែម្តង។
បច្ចុប្បន្នកុមាររងគ្រោះទទួលបានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យវេជ្ជបណ្ឌិត និងក្រោមការមើលថែទាំពីក្រុមការងារនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញស្ថិតនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មកទល់ពេលនេះស្ថានភាពសុខភាពរបស់កុមារមិនទាន់អាចអាចផ្តល់ព័ត៌មានអំពីក្រុមគ្រួសាររបស់គាត់បាននៅឡើយ។
អាស្រ័យហេតុនេះ ប្រសិនឪពុកម្តាយ ឬអាណាព្យាបាល បងប្អូន សាច់ញាតិរបស់កុមារខាងលើបានជ្រាបដំណឹងនេះ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០៩២ ៤០០ ៣២២ ដើម្បីទទួលយកកុមារបន្តមើលការថែទាំព្យាបាលផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)