TNAOT News
· 01-15
ស្នងការនគរបាលខេត្តកំពត ប្រកាសនឹងចុះជួយទៅកាន់កុមារីម្នាក់ដែលខ្វះខាតសំលៀកបំពាក់សិក្សា
#ស្នងការនគរបាលខេត្តកំពត# #NEW NEWS# #កុមារី# #សង្គម# #ព័ត៌មានសង្គម#
2333
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រកាសនឹងចុះទៅត្រួតពិនិត្រផ្ទាល់ពីជីវភាព និងការរស់នៅជាក់ស្ដែងរបស់ កុមារីម្នាក់ ឈ្មោះ ជេននី សិក្សានៅសាលាដងទង់ថ្មី ដែលមហាជនអ្នកលេងបណ្ដាញសង្គមផ្ទុះការអាណិតជាពន់ពេក ក្រោយឃើញនូវវីដេអូឃ្លីបបង្ហាញពី កុមារីរូបនេះ ឈរសម្រក់ទឹកភ្នែកដោយសារតែគ្មាននៅសំលៀកបំពាក់ស្អាតសមរម្យមកសិក្សាដូចសិស្សដទៃ។

នេះបើយោងតាមផេកផ្លួវការ ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសបែបថា៖ « ពូត្រលប់ពីភ្នំពេញវិញពូនឹងចុះទៅផ្ទះក្មួយផ្ទាល់ដើម្បីពិនិត្យមើលស្ថានភាពរបស់គ្រួសារក្មួយ សូមរង់ចាំបន្តិចណាក្មួយ ព្រោះស្ថានភាពក្មួយពូចង់ទៅមើលផ្ទាល់»។

ក្រោយពីបានឃើញនៅការប្រកាសបែបនេះហើយ បណ្ដាអ្នកលេងបណ្ដាញសង្គមបានបង្ហាញអារម្មណ៍រំភើប និងគោរពអរគុណនូវទឹកចិត្តដ៏ប្រពៃរបស់ ស្នងការនគរបាលខេត្តកំពត ដែលតែងតែយកចិត្តទុក្ខចំពោះប្រជាពលរដ្ឋគ្រប់រូបក្នុងខេត្តកំពតផងដែរ៕ អត្ថបទដោយ៖ Sun Darasy


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)