TNAOT News
· 01-15
ឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង បង្កឲ្យខូចខាតសម្ភារៈស្ទើតែទាំងស្រុង
#NEW NEWS# #ករណីអគ្គិភ័យ# #ខណ្ឌដង្កោ# #សង្គម# #ព័ត៌មានសង្គម#
1937
នៅវេលាម៉ោង ១០និង៣៤នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ មានករណីផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ ស្ថិតនៅចំណុចផ្លូវលេខ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៥គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន១៤គ្រឿង ប្រេីប្រាស់ទឹកអស់០៥ឡាន ស្មើរនឹង៣០ម៉ែត្រគូប, រថយន្តជំនួញរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ឈើប្រក់ស័ង្កសី ទំហំ (៦ម៉ែត្រ x ១០ម៉ែត្រ) ឆេះខូចខាតរថយន្តចំនួន០១គ្រឿង ម៉ាកវីស្កូ, ម៉ូតូចំនួន០២គ្រឿង, កន្ទុយរម៉កសណ្តោងចំនួន០៥គ្រឿង នឹងពុំបណ្តាលឲ្យឆេះរាលដាល់ដល់អ្នកក្បែរខាងឡើយ ។ ចំពោះ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានសំអាតចប់នៅម៉ោង ១១និង២០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបាននឹងធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ និងមិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ៊ីរ៉ង់និយាយថា ការបិទផ្លូវប្រេងនឹងបន្តរហូតដល់ការវាយប្រហារបញ្ចប់ ខណៈលោក Trump គំរាមវាយប្រហារកាន់តែខ្លាំង
អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ស្នើកម្ពុជាកំហិតផ្សាយគ្រឿងស្រវឹង ត្រឹមម៉ាក និងឡូហ្គោ បង្ការការទាក់ទាញយុវជន និងកុមារ
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ លំហូរក្នុងទីក្រុង
ឱសថ ៧ប្រភេទ ដែលជួយឱ្យគេងលក់ស្កប់ស្កល់ដោយមិនចាំបាច់ប្រើថ្នាំ

យោបល់ទាំងអស់ (0)