TNAOT News
· 4ម៉ោងមុន
ក្រសួងការបរទេស ធ្វើបទបង្ហាញជូនបណ្តាអង្គទូតបរទេស និងទីភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជាពីការវិវត្តថ្មីៗតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
#ក្រសួងការបរទេស# #NEW NEWS# #អង្គទូតបរទេស# #សង្គម# #ព័ត៌មានសង្គម#
1101
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើបទបង្ហាញជូនបណ្តាអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា អំពីការវិវត្តថ្មីៗនៃសភាពការណ៍តាមបណ្តោយព្រំដែន កម្ពុជា-ថៃ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។
កិច្ចប្រជុំអំពីការធ្វើបទបង្ហាញនេះ ដឹកនាំដោយឯកឧត្តម នង សាកល អនុរដ្ឋលេខធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស ដោយមានការចូលរួមពី បណ្តាអង្គទូតបរទេស និងទីភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជាសរុបចំនួន ២៤។
យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់ថ្ងៃនេះ មានពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា ចំនួន៣០នាក់ហើយ ដែលបានស្លាប់ និង៨៧នាក់ទៀតរងរបួស ពីការវាយប្រហារមិនរើសគោលដៅរបស់ទាហានឈ្លានពានថៃ ខណៈដែលមានជនភៀសសឹកជាង ៦៣ម៉ឺននាក់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)