TNAOT News
· 12ម៉ោងមុន
ក្រសួងការបរទេសឥណ្ឌា ឆ្លើយតបភ្លាមៗទាក់ទងនឹងការកម្ទេចរូបសំណាកអាទិទេពហិណ្ឌូនៅកម្ពុជា ដោយយោធាថៃ
#NEW NEWS# #ព័ត៌មាន# #រូបសំណាកអាទិទេពហិណ្ឌូ# #ក្រសួងការបរទេសឥណ្ឌា# #ព័ត៍មានអន្តរជាតិ#
1845
ក្រសួងការបរទេស រដ្ឋាភិបាលឥណ្ឌា បានចេញសេចក្តីថ្លែងការឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងការរុះរើរូបសំណាកអាទិទេពហិណ្ឌូ។
អ្នកនាំពាក្យផ្លូវការ លោក Shri Randhir Jaiswal បានមានលើកឡើងថា៖«យើងបានឃើញរបាយការណ៍អំពីការរុះរើរូបសំណាកអាទិទេពសាសនាហិណ្ឌូ ដែលមានទីតាំងនៅតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនថៃ-កម្ពុជា»។
លោក Shri Randhir Jaiswal បានលើកឡើងថា អាទិទេពហិណ្ឌូ និងពុទ្ធសាសនាត្រូវបានប្រតិបត្តិ និងគោរពបូជាយ៉ាងខ្លាំងដោយប្រជាជនទូទាំងតំបន់ ដែលជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួម។ ទោះបីជាមានការទាមទារទឹកដីក៏ដោយ ទង្វើមិនគោរពបែបនេះធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកកាន់សាសនានៅជុំវិញពិភពលោក ហើយមិនគួរកើតឡើងទេ។
ក្រសួងការបរទេសឥណ្ឌាអំពាវនាវដល់ភាគីថៃ និងកម្ពុជា ឱ្យវិលត្រឡប់ទៅរកការសន្ទនា និងការទូត ដើម្បីស្តារសន្តិភាពឡើងវិញ និងជៀសវាងការបាត់បង់ជីវិត និងការខូចខាតទ្រព្យសម្បត្តិ និងបេតិកភណ្ឌបន្ថែមទៀត។
គួរឲ្យដឹងដែរថា កងកម្លាំងយោធាថៃបានប្រើប្រាស់អេស្កាវ៉ាទ័រមួយដើម្បីកម្ទេចរូបអាទិទេពហិណ្ឌូ ដែលជាសកម្មភាពប្រមាថចំពោះជំនឿសាសនា និងបេតិកភណ្ឌពិភពលោក។ ក្រោយពីការបំផ្លាញនេះ លោក Venumbaka Vijayasai Reddy អតីតអ្នកនយោបាយឥណ្ឌាដ៏លេចធ្លោមួយរូបបានបញ្ជាក់លើបណ្តាញសង្គម៖ “ការបំផ្លាញរូបសំណាករបស់ទេពហិណ្ឌូ ក្រោមលេសនៃជម្លោះព្រំដែនគឺមិនអាចទទួលយកបានទេ។ អំពើហិង្សាប្រឆាំងនឹងនិមិត្តសញ្ញាស័ក្តិសិទ្ធិមិនអាចលាងសម្អាតដោយពាក្យស្លោកបានទេ»៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)