TNAOT News

· 9​ម៉ោង​មុន

ឧកញ៉ា ខេមរៈ សិរីមន្ត មានមោទនភាពដែលមានសំណាងធ្លាប់បានថើប«ប្រាសាទតាក្របី»មុនរងការបំផ្លាញពីថៃ

#Social Life# #ខេមរៈ សិរីមន្ត# #ប្រាសាទតាក្របី# #កម្សាន្ត# #តារាខ្មែរ#

1821

ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះសំំណេរមួយសម្តែងក្តីមោទនភាព ដែលខ្លួនមានសំណាងធ្លាប់បានថើប«ប្រាសាទតាក្របី»មុនពេលភាគីថៃបានបំផ្លាញឲ្យរងការខូចខាត ព្រមទាំងបង្ហាញពីអារម្មណ៍ឈឺចាប់នឹងសោកស្ដាយបំផុតដែលប្រាសាទដ៏អស្ចារ្យនឹងមានតំលៃរបស់កម្ពុជាមួយចំនួនត្រូវបានរងការខូចខាតដោយមិនអាចកាត់ថ្លៃបាន បន្ដែមពីនេះលោកក៏បានចេញវីដេអូទទូចស្នើរសុំឲ្យអង្គការសហប្រជាជាតិចាត់វិធានការចំពោះថៃឈ្លានពានទឹកដី។នេះបើតាមសំណេររបស់ ឧកញ៉ា ខេមរៈ សិរីមន្ត បានរៀបរាប់បែបនេះថា៖ «ខ្ញុំបាទពិតជាមានសំណាងណាស់ដែលធ្លាប់បានថើប«ប្រាសាទតាក្របី»ដោយផ្ទាល់ដោយក្តីគោរពបំផុតប៉ុន្តែពេលនេះបេះដូងខ្ញុំនិងប្រជាជនខ្មែរទាំងអស់ឆេះខ្លោចអស់ទៅហើយ ដោយសារស្នាដៃដ៏កំណាចរបស់ចោរឈ្លានពានទឹកដីសៀមបានបំផ្លាញប្រាសាទដ៏អស្ចារ្យនឹងមានតំលៃបំផុតនេះខ្ទេចទីអស់ទៅហើយ តើពួកថៃ«ចោរសៀម»ឯងសងខ្មែរវិញរបៀបណាទើបសងរួចទៅ»។

បន្ថែមពីនេះ កន្លងមកបានរយៈពេល ១ថ្ងៃ ឧកញ៉ា ខេមរៈ សិរីមន្ត និងកូនប្រុសក៏បានចេញនៅវីដេអូមួយជាសម្លេងដើម្បីទាមទាររកយុត្តិធម៌ ដោយក្នុងនោះលោកបានសូមឲ្យអង្គការសហប្រជាជាតិ ឯកឧត្តមដូណាល់ត្រាំ ឯកឧត្តមស៊ីជីងពីង ឯកឧត្តមអាន់វ៉ាអុីប្រាហ៊ីម ប្រើប្រាស់ឥទ្ធិពលច្បាប់ដែលអស់លោកបានបង្កើតចាត់វិធានការចំពោះថៃជាបន្ទាន់ ព្រោះនេះមិនមែនជាជម្លោះព្រំដែនទេគឺជាការឈ្លានពានទឹកដីសុទ្ធសាធតែម្ដងកម្ពុជាស្រឡាញ់សន្តិភាពថៃល្មោភសង្គ្រាមផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស