TNAOT News

· ម្សិលមិញ

លោកជំទាវ ហាក់ ដាណា ស្នើរឲ្យអ្នកលេងបណ្ដាញសង្គមបញ្ឈប់សកម្មភាពជេរស្អប់ប្រទេសផ្សេងៗដែលពាក់ព័ន្ធនឹងថៃ

#Social Life# #កម្សាន្ត# #តារាខ្មែរ# #ហាក់ ដាណា#

1901

លោកជំទាវ ហាក់ ដាណា ភរិយារបស់ឯកឧត្តម ហ៊ុន គឹមជាតិ បានបង្ហោះសំណេរដាស់តឿនទៅកាន់អ្នកលេងបណ្ដាញសង្គមមួយចំនួន គួរតែបញ្ឈប់សកម្មភាពជេរស្អប់ប្រទេសផ្សេងដែលពាក់ព័ន្ធនឹងថៃ ព្រោះប្រទេសយើងកំពុងតែមានសង្រ្គាមត្រូវនាំគ្នាធ្វើជាប្រយោជន៍ជួយដល់កងទ័ព មិនគួរណាទៅជេរប្រទេសដទៃបង្កើតសត្រូវនោះឡើយ។

នេះបើយោងតាមសំំណេររបស់ លោកជំទាវ បានរៀបរាប់ក្នុងនៃស្ថាបនាបែបនេះថា៖ «ប្រជាជនយើងល្មមហើយ ដែលឈប់ប្រើ social drama អត់ប្រយោជន៍ដល់ជាតិ, ជាក់ស្ដែងគឺថៃឈ្លានពានយើង មានជម្លោះត្រឹមថៃបានហើយ , កុំដើរ Drama ទៅជេរស្អប់ប្រទេសផ្សេងដែលពាក់ពាន់នឹងថៃ, រឿងនយោបាយមិត្តភាពរវាងប្រទេសនឹងប្រទេស មិនមែនល្បែងមិត្តភាពសិស្សសាលាទេ ដែលយើងឈប់រាប់អ្នកណាគេនាំគ្នាឈប់រាប់តាមយើងនោះ , កុំធ្វើចរឹកអោយគេស្អប់យើង , ប្រទេសតូចហើយកំពុងមានសង្រ្គាមទៀត មិននាំគ្នាធ្វើជាប្រយោជន៍ ជួយកងទ័ព បែរនាំគ្នាដើរshare ដើរជេរប្រទេសផ្សេង, ចេះប្រមាណខ្លួន កុំដើរបង្កើតសត្រូវ ក្មេងដែលសំដីអាក្រក់គ្មានអ្នកណាគេចង់រាប់រកទេ។ លោកជំទាវក៏បានបន្តថា៖ «ធនធានមនុស្សបែបនេះជាតិមិនចំរើនទេ វិចារណាម្ដងទៀត។ពង្រឹងការគិតឡើងវិញ ធ្វើអ្វីដែលជាតិត្រូវការពិត»៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)