TNAOT News

· 6​ម៉ោង​មុន

តារាចម្រៀង ENO ជួបទុក្ខធំដោយឪពុកជាទីស្រលាញ់ទទួលមរណភាពកាលពីយប់មិញ

#Social Life# #មរណភាព# #ENO# #កម្សាន្ត# #ឪពុក# #តារាខ្មែរ#

1528

តារាចម្រៀងសម្លេងធ្ងន់ លោក ENO អីណូ ជួបទុក្ខធំដោយឪពុកជាទីស្រលាញ់ជា(អតិតទាហានចូលនិវត្តន៍) បានទទួលមរណភាពនាយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដោយដំណឹងនេះបានធ្វើឲ្យបណ្ដាអ្នកគាំទ្រក៏ដូចជាមិត្តរួមអាជីពសិល្បៈជាច្រើន មានការសោកស្ដាយ និងចូលរួមរំលែកទុក្ខ ព្រមទាំងលួងលោមលើកទឹកចិត្តដល់តារាចម្រៀងប្រុសរូបនេះឲ្យរឹងមាំឡើង ក្នុងខណៈពេលប្រទេសកំពុងរងការឈ្លានពាន មានបន្ថែមនៅទុក្ខធំបាត់បង់សមាជិកគ្រួសារទៀត។

ដោយក្នុងនោះ លោក ENO ក៏បានបង្ហោះសំណេរទាំងក្ដុកក្ដួលទាលោកពុកបែបនេះថា៖ «អតិតទាហានពិការ ចូលនិវត្តន៍ ដ៏ខ្លាំងរបស់កូន ប៉ាលែងហត់ហើយ សូមប៉ាទៅឱ្យស្ងប់ណា ប៉ាណា កើតជាណាណា កូនសូមកើតជាកូនប៉ាទៀតណា»។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យសពឪពុក លោក ENO រៀបចំធ្វើឡើងតាមប្រពៃណី នៅបុរីពិភពថ្មីចំការដូង ផ្លូវលេខ9 ផ្ទះលេខ136 ចំពោះបងប្អូនញាតិមិត្តជិតឆ្ងាយ អាចអញ្ចើញចូលរួម បាននៅទីតាំងខាងលើដែល លោក ENO បានបញ្ជាក់នេះផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស